សន្តិសុខ

ចាប់វ៉ៃខ្នោះចោរ២នាក់ករណីលួចម៉ូទ័រនិងខ្សែភ្លើងនៅខណ្ឌមានជ័យ

ភ្នំពេញ៖សមត្ថកិច្ចបានចាប់វ៉ៃខ្នោះចោរ២នាក់ករណីលួចម៉ូទ័រស្វានម៉ូទ័រកាក់ដែកដែកនិងខ្សែភ្លើងក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ កាលពីថ្ងៃទី១៩ខែមិថុនា ឆ្នាំ២០២១ ។

សមត្ថកិច្ចបានឱ្យដឹងថា៖ម្ចាស់សម្ភារឈ្មោះ សួន សំខាន់ ភេទប្រុស។ជនសង្ស័យ២នាក់ឈ្មោះ សាន់ ខយ និងឈ្មោះ បារាំងបានចូលទៅក្នុងផ្ទះជនរងគ្រោះលួចយកខ្សែភ្លើងចំនួន១ដុំ ម៉ូទ័រកាត់ដែក១គ្រឿង ម៉ូទ័រស្វាន១គ្រឿង។ពីរនាក់នេះត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលចាក់អង្រែលើចាប់ខ្លួនចាត់ការតាមនីតិវិធីច្បាប់ ៕ចំប៉ី

rsc

Leave a Reply

Your email address will not be published. Required fields are marked *