សន្តិសុខ

ជិះម៉ូតូបុកគោយន្តកែច្នៃពីក្រោយដួលប្តីស្លាប់ប្រពន្ធរបួសធ្ងន់

កំពត៖គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកគោយន្តកែច្នៃក្នុងដំណើរស្របគ្នាបណ្តាលឱ្យប្តីស្លាប់ប្រពន្ធរងរបួសធ្ងន់លើផ្លូវជាតិលេខ៣ម្តុំភូមិត្រពាំងសេះឃុំល្អាងស្រុកដងទង់ខេត្តកំពតនៅរសៀលថ្ងៃទី២១ខែមិថុនាឆ្នាំ២០២១។

សាក្សីបានឱ្យដឹងថា៖អ្នកបើកបរម៉ូតូឈ្មោះ កិល ហឿន ភេទប្រុស អាយុ៣៩ឆ្នាំបានឌុបប្រពន្ធ ឈ្មោះ ជ្រុន ចន្ថន អាយុ៣៨ឆ្នាំអ្នកទាំងពីររស់នៅភូមិតាមុំ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត ។ពួកគាត់ជិះម៉ូតូហុងដាផ្លាកលេខ ព្រះសីហនុ 1D-8418មកដល់ត្រង់កើតហេតុស្រាប់តែបុកគោយន្តពីក្រោយបណ្តាលដួលប្តីស្លាប់ប្រពន្ធរងរបួសធ្ងន់។ឯគោយន្តកែច្នៃបានបន្ថែមល្បឿនបើករត់គេចបាត់។ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កម្លាំងជំនាញកំពុងស្រាវជ្រាវ រកអ្នកបើកគោយន្តមកទទួលខុសត្រូវតាមច្បាប់៕ដោយ៖ទេពមឆ្ឆា

rsc

Leave a Reply

Your email address will not be published. Required fields are marked *