សន្តិសុខ

បើករថយន្តងោកមួយភាំងបុករះរបងក្រឡាប់ផ្ងារកង់រងរបួសម្នាក់

ភ្នំពេញ៖បុរសម្នាក់បើករថយន្តស៊េរីទំនើបងោកមួយភាំងរ៉េចង្កូតបុកដើមឈើបាក់២ដើមរថយន្តមិនទាន់អស់ល្បឿនជ្រុលទៅបុករបងដីឡូត៍រថយន្តក្រឡាប់ផ្ងារកង់អ្នកបើកបររបួស។ហេតុការណ៍នេះកើតនៅតាមផ្លូវបេតុងព្រៃស ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោកាលពីរសៀលថ្ងៃទី ២១ខែមិថុនាឆ្នាំ ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា៖អ្នកបើកបរឈ្មោះវិសាល ភេទប្រុសអាយុ ២០ឆ្នាំរថយន្ត ម៉ាកFORD RANGERពាក់ផ្លាកលេខភ្នំពេញ 2BA-3691។ ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍មកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ដោយ៖មនោរា

rsc

Leave a Reply

Your email address will not be published. Required fields are marked *