Featured សន្តិសុខ

បញ្ជូនឧត្តមសេនីយ៍ម្នាក់ទៅតុលាការពាក់ព័ន្ធឆបោកលុយជាង២ម៉ឺនដុល្លារ

ភ្នំពេញ៖កម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២១ខែមិថុនាឆ្នាំ២០២១បានបញ្ជូនឧត្តមសេនីយ៍ប៉ូលិសក្រួសួងមហាផ្ទៃម្នាក់ទៅតុលាការពាក់ព័ន្ធបទល្មើសឆបោកលុយប្រមាណជាង២ម៉ឺនដុល្លារកាលពីឆ្នាំ២០១៦កន្លងទៅ។

សមត្ថកិច្ចបញ្ជាក់ថា៖ជនសង្ស័យឈ្មោះហង្ស វណ្ណៈ ភេទប្រុស អាយុ៤១ ឆ្នាំជាមន្ត្រីនគរបាលជាតិ ថ្នាក់ឧត្តមសេនីយ៍ទោបម្រើការងារក្រសួងមហាផ្ទៃស្នាក់នៅផ្ទះគ្មានលេខផ្លូវលេខ១១៥A ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្តាល ។

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យរូបនេះដោយបានអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក ម៉ៅ ស៊ីណា ចៅក្រមស៊ើប សួរសាលាដំបូងរាជធានីភ្នំពេញ។ដីកាបង្គាប់ឱ្យចាប់ខ្លួននេះបានបញ្ជាក់ថា៖ ឈ្មោះ ហង្ស វណ្ណៈបានចោទ ប្រកាន់ពីបទឆបោក ប្រព្រឹត្តនៅស្ថានីយ៍ប្រេងឥន្ទនៈសូគីម៉ិច លើមហា វិថីព្រះ នរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនកាលពីថ្ងៃទី២ខែកញ្ញា ឆ្នាំ២០១៦។បទល្មើសព្រហ្ម ទណ្ឌមានចែងឱ្យផ្តន្ទាទោស តាម បញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។

ជនសង្ស័យត្រូវបានប្រជាពលរដ្ឋម្នាក់ប្តឹងចោទប្រកាន់ថា៖បាន យកលុយគេចំនួន២ម៉ឺន២ ពាន់ដុល្លារមេរិក ទៅរត់ការចូលបម្រើការងារជាមន្ត្រីនគរបាលជាតិ។ប៉ុន្តែមិនបានសម្រេចតាមការសន្យាគឺស៊ីដាច់ ប្រាក់ជាង ២ម៉ឺនដុល្លារនោះថែមទាំងគេចវេសមិនជួបដោះ ស្រាយជាមួយដើម បណ្តឹងទៀតផង ។បច្ចុប្បន្នជនសង្ស័យស្ថិតក្នុងចំណាត់ការចៅក្រមស៊ើបសួរ៕ដោយ៖យាយពេញ

rsc

Leave a Reply

Your email address will not be published. Required fields are marked *