មុខម្ហូប

បុក​ខ្យង​ពិសេស

 

គ្រឿងផ្សំ​៖– ខ្យង​ស្ងោរ ១គីឡូកន្លះ– ប៉េងប៉ោះ ៥-៨ផ្លែ​ចិត​ជា​ចំណិត– សណ្តែកកួរ ៥កួរ​កាត់​ខ្លីៗ– ជីរ​ណា កាត់​ខ្លីៗ– ម្ទេស​ក្រៀម មួយ​ដៃ​(​ដាក់ ឬ​មិន​ដាក់​ក៏បាន​)– ម្ទេស​ស្រស់១០-១៣​គ្រាប់– ខ្ទឹម ៥-៦​កំពឹស– ក្រូចឆ្មារ៣-៤​ផ្លែ– ទឹក​កាពិ ៤ស្លាបព្រា​បាយ– ទឹកត្រី ២​ស្លាបព្រា​បាយ– ស្ករស ១ស្លាបព្រា​បាយ​

+ វិធី​ធ្វើ​៖– ខ្ទឹមស ម្ទេស​ក្រៀម និង​ម្ទេស​ស្រស់​ដាក់​បុក​ចូលគ្នា រួច​ដាក់​ទឹក​កាពិ ទឹកត្រី ស្ករស និង​ច្របាច់​ក្រូចឆ្មារ​ចូល​កូរ​ចូលគ្នា​ឲ្យ​សព្វ​។​– បន្ទាប់មក​ដាក់​ប៉េងប៉ោះ សណ្តែកកួរ និង​ខ្យង​ចូល​ច្របល់​ចូលគ្នា​ឲ្យ​សព្វ រួច​ដាក់​ជីររណា​ចូល​ច្របល់​ចូលគ្នា រួច​ជាការ​ស្រេច​។ សម្រាប់​ម្ទេស និង​ក្រូចឆ្មារ​ដែល​ធ្វើ​ឲ្យ​រសជាតិ​ហឹរ​ជូរ អាច​ថែមថយ​តាម​ចំណូលចិត្ត​៕ប្រភព​:ហ្វេ​ស​ប៊ុ​ក​

rsc

Leave a Reply

Your email address will not be published. Required fields are marked *