សន្តិសុខ

ចាប់ដាក់ខ្នោះជនសង្ស័យដែលហ៊ានវ៉ៃអធិការរងម្នាក់ឱ្យបែកមាត់

ភ្នំពេញ៖ជនសង្ស័យត្រូវនគរបាលខណ្ឌចំការមនចាប់ដាក់ខ្នោះដែលហ៊ានវ៉ៃលោកអធិការរងម្នាក់ឱ្យបែកមាត់ករណីជិះម៉ូតូអត់ពាក់មួកសុវត្ថិភាពសមត្ថកិច្ចតម្រូវផាកពិន័យ។ហេតុការណ៍នេះបានកើតនៅតាមផ្លូវ២៧១ក្នុងសង្កាត់ ទួលទំពូងទី២ ខណ្ឌចំការមន កាលពីយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១។

មន្ត្រីនគរបាល​បានឱ្យ​ដឹង​ថា៖ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​មពាក់​ផ្លាក​លេខ​ភ្នំពេញ ១ID-២៨១៦​មិន​​ពាក់មួក​សុវត្ថិភាពសមត្ថកិច្ចបាន​​ឃាត់​ដើម្បី​ផាកពិន័យ។ ប៉ុន្តែ​ជន​រូប​នេះ​មិនដឹង​ខ្លួន​ខុស​នោះ​ទេ បែរជា​ខឹង​សមត្ថកិច្ចក៏​ស្ទុះទៅ​វ៉ៃ​លោក​អធិការរង​ម្នាក់​មួយ​ដៃ​ចំ​មាត់បង្ក​ឱ្យ​បែកបង្ករបួសស្នាម ។

មន្ត្រីដដែលបានបន្តថា៖ជនដែល​ចាប់ខ្លួន​នេះឈ្មោះ ថា វុ​ទ្ធី ភេទ​ប្រុស អាយុ​២៨​ឆ្នាំជាកម្មករ​សំណង់ ស្នាក់​នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅសមត្ថកិច្ចដកហូតម៉ូតូ១គ្រឿង។​ក្រោយមក​កម្លាំង​អន្តរាគមន៍​ក៏​ចាប់ខ្លួន​បុរស​រូប​នេះនាំ​យក​​ប្រគល់ឱ្យ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​​តុលាការ​ចាត់ការ​តាម​ច្បាប់៕ដោយ៖មនោរា

rsc

Leave a Reply

Your email address will not be published. Required fields are marked *