ប្លែកៗ

ពស់ថ្លាន់​អ្នកជិតខាង​លូន​តាម​លូ មក​ខាំ​លិង្គ​បុរស​ម្នាក់​ដល់​ក្នុង​បង្គន់​

បរទរស៖ បុរស​អូទ្រីស​ម្នាក់​ត្រូវបាន​ពស់ថ្លាន់​ចិញ្ចឹម​របស់​អ្នកជិតខាង​ខាំ “​លិង្គ​” របស់គាត់ បន្ទាប់​ពី​ពស់​នោះ​បាន​គេចខ្លួន​តាម​លូ​ហើយ​ទីបំផុត​ចូលមក​ដល់​បង្គន់​របស់គាត់​។​បុរស​អាយុ ៦៥ ឆ្នាំ​មក​ពី​ទីក្រុង​ហ្គ្រា​ស ភាគខាងត្បូង ត្រូវ​បាន​ពស់​ខាំ​លិង្គ​នៅ​ម៉ោង​ប្រហែល ៦ ព្រឹក​ថ្ងៃ​ចន្ទ​ទី​៥​កក្កដា២០២១នេះ នៅ​ពេល​គាត់​ចូល​បង្គន់​ក្នុងផ្ទះ​ល្វែង​របស់​គាត់​។

ប៉ូលិស​និយាយថា បុរស​នោះ​គ្រាន់​តែ​ដាក់​គូទ​អង្គុយ​ភ្លាម​ក៏​មាន​អារម្មណ៍​ថា​មាន​អ្វី​មួយ “​ច្បិច​” លើ​ក្បាល​លិង្គ​របស់គាត់ ហើយ​ពេល​ងើបឈរ ស្រាប់តែ​ឃើញ​ពស់ថ្លាន់​ប្រវែង ១,៥ ម៉ែត្រ​កំពុង​សំឡឹងមើល​មក​គាត់​។​បុរស​នោះ​បាន​ទូរស័ព្ទ​ហៅ​ប៉ូលិស ដែល​បាន​មកដល់​ជាមួយ​អ្នកជំនាញ​សត្វ​ល្មូ​ន​ម្នាក់​ដើម្បី​យក​ពស់​នេះ​ចេញពី​បង្គន់​។​ក្នុងពេល​ជាមួយគ្នា​ដែរ បុរស​នោះ​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល “​របួសស្រាល​” ។​

វេជ្ជបណ្ឌិត​និយាយថា សំណាង​ល្អ​ពស់ថ្លាន់​មិន​មាន​ពិស ប៉ុន្តែ​វា​មាន​ហានិភ័យ​ឆ្លង​មេរោគ​ពី​ក្នុង​បង្គន់​។​អ្នកជំនាញ​ឈ្មោះ វើន​ន័​រ ស្តា​ន់​ហ្គិល និយាយ​ថា ​ពស់ថ្លាន់​នេះ​ក៏​មិន​មាន​របួស​នោះ​ដែរ​ហើយ​បន្ទាប់​ពី​ត្រូវបាន​សម្អាត​រួច​ត្រូវបាន​ប្រគល់​ជូន​ម្ចាស់​អាយុ ២៤ ឆ្នាំ​របស់​វា​វិញ ដែលជា​អ្នកជិតខាង​របស់​ជន​រងគ្រោះ​៕ប្រែសម្រួល : កញ្ញាដាលីស

rsc

Leave a Reply

Your email address will not be published. Required fields are marked *