សន្តិសុខ

ភ្លើងឆាបឆេះផ្ទះនៅជាន់ទី៤បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ភ្នំពេញ៖ភ្លើងបានឆាបឆេះផ្ទះនៅជាន់ទី៤ហើយរាលដាលដល់កំប៉ុងហ្គាសបង្កឱ្យផ្ទុះតែមិនបណ្តាលមានមនុស្សរងរបួសឡើយដោយបានអាជ្ញាធរចេញជួយអន្តរាគមន៍ទាន់។ហេតុការណ៍នេះកើតឡើងនៅផ្ទះលេខ១៩E4 ជាន់ទី៤ តាមផ្លូវលេខ១១៨ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោកកាលពីវេលាម៉ោង១១ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ។

ពេលកើតហេតុម្ចាស់ផ្ទះមិនបាននៅផ្ទះទេ គឺចេញទៅធ្វើការតាំងពីព្រលឹម។ក្រោយមក អ្នកជិតខាងឃើញមានផ្សែងហុយចេញពីខាងក្នុងផ្ទះកើតហេតុក៏នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបានក៏រាយការណ៍ទៅអាជ្ញាធរឱ្យជួយហៅរថយន្តពន្លត់អគ្គិភ័យមកជួយធ្វើអន្តរាគមន៍បានទាន់ពេលវេលា។មូលហេតុសមត្ថកិច្ចជំនាញសន្និដ្ឋានជាជំហានដំបូង សង្ស័យម្ចាស់ផ្ទះភ្លេចបិទចង្ក្រានហ្គាស រួចចេញទៅធ្វើការបាត់។រីឯទំហំនៃការខូចខាតសមត្ថកិច្ចកំពុងបូកសរុប៕ដោយ៖ចំប៉ី

rsc

Leave a Reply

Your email address will not be published. Required fields are marked *