ព័ត៌មានសង្គម សន្តិសុខ

ចុះបង្ក្រាបខុនដូបង្កប់ខារ៉ាអូខេ​ចាប់មនុស្សជិត​១០០នាក់

​ភ្នំពេញ​៖កម្លាំងនគរបាលរាជធានីភ្នំពេញចុះបង្ក្រាបទីតាំងខុនដូមួយកន្លែងដែលបង្កប់ខារ៉ាអូខេ ច្រៀងសប្បាយអឺងកងសមត្ថកិច្ចចាប់អ្នកពាក់ព័ន្ធបានជិត១០០នាក់។

មន្ត្រីនគរបាលបានឱ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងនៅខុនដូរ​ ផ្លូវ​២២២​ កែង៥៥​ សង្កាត់​បឹងរាំង​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​កាលពីវេលាម៉ោងរំលងអាធ្រាត្រចូលថ្ងៃទី១៩ ខែកក្កដា។

ក្នុងនោះ​ បានចាប់មនុស្សប្រុសស្រីប្រមាណជិត​ ១០០នាក់​ រួមទាំងវត្ថុតាំងមួយចំនួន​ មានទាំងរថយន្តជាច្រើនគ្រឿង និងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។បច្ចុប្បន្ន​ ​មនុស្ស​ប្រុសស្រីទាំងអស់​ សមត្ថកិច្ចកំពុងសាកសួរ​ និងចាត់ការទៅតាមនីតិវិធី​៕ដោយ៖មនោរម្យ

rsc

Leave a Reply

Your email address will not be published. Required fields are marked *