ព័ត៌មានសង្គម សន្តិសុខ

ធ្វើតេស្តរហ័សដល់នាយ ពលទាហានទូទាំងតំបន់សឹករងលើកទី២

ព្រះវិហារ៖ ដើម្បីចូលរួមទប់ស្កាត់ការរីរាលដាលជំងឺកូវីដ១៩ ដែលរាត្បាតពាសពេញទូទាំង ខេត្តព្រះវិហារកម្លាំងទីបញ្ជាការតំបន់ប្រតិបត្តការសឹករងព្រះវិហារទាំងអស់ បានធ្វើតេស្ត រហ័សរកសំណាកកូវីដ១៩ ជូននាយ នាយទាហាន ពលទាហានទូទាំងទីបញ្ជាការលើកទី២ នៅព្រឹក ថ្ងៃទី ១៩ ខែកក្ដដា ឆ្នាំ២០២១នេះ។

លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភត្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានមានប្រសាសន៍ថា ដោយមានការចង្អុលបង្ហាញពីសំណាក់ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោគ និងជាមេបញ្ជាការយោធភូមិភាគទី៤ ព្រមទាំងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល ខេត្តព្រះវិហារ បានជំរុញដល់នាយ ពលទាហានទាំងអស់ ធ្វើយ៉ាងណាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថាជំងឺនេះ ជាជំងឺដ៏កាចសាហាវ និងជាជំងឺឆ្លងតាមផ្លូវដង្ហើមមើលមិនឃើញឡើយ។

លោកមេបញ្ជាការ បានបន្ថែមថា ការធ្វើតេស្តរហ័សនេះ គឺដើម្បីសំដៅឈានទៅរក អ្នកវិជ្ជមាន ហើយបើមាននណាម្នាក់និងអាចយកទៅព្យាបាលតាមវិធី សាស្រ្តរបស់ក្រុម គ្រួពេទ្យ និងកុំឲ្យមានការឆ្លងពី១ទៅ១ក្នងអង្គភាពបន្ថែមទៀត ហើយបើទោះបីជាតេស្ត ឃើញអវិជ្ជមានក៏ដោយក៏សូមកុំភ្លេចបន្តអនុវត្តន៍តាមវិធានការ ៣កុំ ៣ការពារ របស់ ប្រមុខរាជរដ្ឋាភិបាល និងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលផងដែរ៕ដោយ៖សៅវ៉ាន់ឌ

rsc

Leave a Reply

Your email address will not be published. Required fields are marked *