ព័ត៌មានសង្គម សន្តិសុខ

អាជ្ញាធរថៃចាប់ពលករខ្មែរ៥នាក់និងមេខ្យល់ជាតិថៃម្នាក់

បន្ទាយមានជ័យ៖ កម្លាំងនគរបាលខេត្តខ្លងលឹក សហការជាមួយអាជ្ញាធរស្រុកអារញ្ញ,ទាហានកងរយឈុតខ្មៅទី១២០៥ ចាប់ខ្លួនពលករខ្មែរបានចំនួន៥នាក់។

ពលរដ្ឋខ្មែរទាំងនោះបានពីនាំគ្នាជួលរថយន្តជិះវិលមកកម្ពុជាវិញកាលពី ថ្ងៃទី១៨ កក្កដា ឆ្នាំ២០២១ ។មន្ត្រីព្រំដែនបានឱ្យដឹងថា អ្នកដែលចាប់ខ្លួននោះមានស្រី២នាក់ឈ្មោះស្រី អ៊ីន អាយុ៣១ឆ្នាំ,ឈ្មោះលៀង ឡូន អាយុ២៩ឆ្នាំ,ឈ្មោះចាន់ណា រ័ត្ន  អាយុ៣៧ឆ្នាំ, ឈ្មោះអៀត សូម អាយុ២៣ឆ្នាំ,ឈ្មោះស៊ីង រ៉ាត់ អាយុ១៨ឆ្នាំ។

ចំណែកមេខ្យល់ជនជាតិថៃមានឈ្មោះចេត តា គង់ ភេទប្រុស អាយុ២៩ឆ្នាំរួមទាំងវត្ថុតាង រថយន្តភីកអាប់ តូយ៉ូតាមួយគ្រឿង នៅប៉ុស្តិ៍ត្រួតពិនិត្យភូមិ ម៉ៃ ឌីង៉ាម ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ។

ក្រោយពីចាប់ខ្លួនសមត្ថកិច្ចនាំមកសួរចម្លើយ និងធ្វើកំណត់ហេតុឃុំខ្លួន ដោយចោទមេខ្យល់ជនជាតិថៃពីបទ លួចដឹកជញ្ជូនពលករបរទេសខុសច្បាប់ ។ដោយឡែកពលករខ្មែរទាំង៥នាក់បានសារភាពថា ពួកខ្លួនធ្វើការនៅផ្សារថៃ និងត្រូវធ្វើដំណើរវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ។

ដោយសារស្ថានការណ៍ការរាតត្បាតរបស់កូវីដ-១៩ កាន់តែរីករាលដាលខ្លាំងឡើងពួកខ្លួន បានជួលរថយន្តដឹកមកព្រំដែន ខេត្តស្រះកែវ តម្លៃក្នុងម្នាក់១.៥០០បាត(លុយថៃ)។ក្រោយពី សួរចម្លើយរួចជន ទាំងអស់ បានបញ្ជូនឱ្យសមត្ថកិច្ចជំនាញខ្លងលឹក ចាត់ការបន្តតាមច្បាប់៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *