ព័ត៌មានសង្គម សន្តិសុខ

បញ្ជូនអ្នកបាញ់បោះក្នុងហាងផឹកស៊ី២នាក់ទៅកាន់តុលាការ

ភ្នំពេញ៖សមត្ថកិច្ចបានបញ្ជូនបុរសពីរនាក់ ដែលប្រើប្រាស់អាវុធខ្លីគ្មានច្បាប់ បាញ់បោះសេរីនៅក្នុងហាងផឹកស៊ីមួយកន្លែង ជិតស្ពានអាកាសក្បាលថ្នល់ ទៅតុលាការភ្នំពេញដើម្បីចាត់ការតាមច្បាប់។


ជនសង្ស័យមានឈ្មោះកែម គន្ធប័ននឺ អាយុ៣១ ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៦៨ ផ្លូវលេខ១៣៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងឈ្មោះគីម សម្បត្តិ ហៅ សម្បត្តិ រ៉ាឆៃ អាយុ៣៦ ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅផ្ទះលេខ៣៣៤ ផ្លូវលំ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


សូមបញ្ជាក់ថា យប់ថ្ងៃទី១៤ កក្កដា មានករណីផ្ទុះអាវុធមួយនៅហាងផឹកស៊ីជិតស្ពានអាកាសក្បាលថ្នល់ រួចអ្នកបាញ់បានគេចខ្លួន។ លុះដល់ល្ងាចថ្ងៃទី១៥កក្កដា សមត្ថកិច្ចចាប់បានអ្នកបាញ់២នាក់ នៅសណ្ឋាគារសេវិនដេ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង និងដកហូតបានអាវុធខ្លីម៉ាកK59 ពណ៌ទឹកមាស១ដើមគ្មានលិខិតប្រើប្រាស់។

នៅថ្ងៃទី១៨ កក្កដា សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំងនោះទៅអយ្យការអមតុលាការ ភ្នំពេញ។ប៉ុន្តែនៅពេលសាកសួររួច តំណាងអយ្យការមិនទាន់បានចោទប្រកាន់ទេ ដោយបង្គាប់ឲ្យសមត្ថកិច្ចយកទៅវិញ ហើយតម្រូវឲ្យនាំខ្លួនពួកគេទៅតុលាការម្តងទៀតនៅថ្ងៃទី១៩កក្កដាឆ្នាំ២០២១៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *