ព័ត៌មានសង្គម សន្តិសុខ

ក្មេងស្រី២ក្រុមបើកឆាកប្រយុទ្ធគ្នា ផ្អើលតំបន់ចោមចៅ

កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចាប់ប្រមូលក្មេងស្រីៗ២ក្រុម យកមកប៉ុស្តិ៍រដ្ឋបាល បន្ទាប់ពីបើកឆាកប្រយុទ្ធគ្នា ដែលកើតចេញពីមើលមុខឌឺដងដាក់គ្នាប៉ុណ្ណោះ។ករណីនេះបានកើតឡើងក្នុងហាងស្រាក្រឡុកមួយកន្លែង ជិតភ្លើងស្តុបតាមផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះឈ្នះ ខាងលិចផ្សារជម្ពូវ័ន ក្នុងភូមិជម្ជូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែនជ័យ កាលពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។

ក្មេងស្រី២ក្រុមដែលភាគីម្ខាងៗមានគ្នាជាង១០នាក់ ហើយភាគច្រើនជាយុវតី និងជាអ្នកដើរលេងដាច់យប់ បានចូលទៅផឹកស៊ីតុជិតគ្នាក្នុងហាងលក់ស្រាក្រឡុកមួយកន្លែង។ ពេលនោះពួកគេក៏បានសម្លឹមុខគ្នា និងឌឺដងដាក់គ្នាចុះឡើងៗ ក៏ក្លាយទៅជាទំនាស់ រហូតឈានដល់ការវាយតប់គ្នាតែម្តង។

កម្លាំងនគរបាលបានចុះចាប់ខ្លួនទាំង២ក្រុម មានចំនួន១៧ នាក់ ជាគូទំនាស់ទាំងសងខាង រីឯមួយចំនួនទៀតបានគេចខ្លួនបាត់អស់។អ្នកទាំងនេះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ។ ក្រោយមក នគរបាល​បានយកទៅអប់រំ ណែនាំ ព្រមទាំងឲ្យធ្វើកិច្ចបញ្ឈប់ សកម្មភាពអនាធិបតេយ្យតទៅទៀត រួចឱ្យអាណាព្យាបាលមកធានា និងទទួលយកត្រឡប់ទៅផ្ទះវិញ តែពុំទាន់ដឹងថាមានចំណាត់ការបែបណាលើហាងស្រាក្រឡុកនៅឡើយទេ៕ដោយ៖មនោរម្យ

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *