សន្តិសុខ

បុរសម្នាក់ជិះម៉ូតូធំលឿនពេករអិលដួលបោកក្បាលស្លាប់

ស្វាយរៀង៖បុរសម្នាក់ជិះម៉ូតូធំបានប្រើល្បឿនលឿនពេកខ្វះការប្រុងប្រយ័ត្នក៏រអិលដួលហើយបោកក្បាលស្លាប់ភ្លាមយ៉ាងអណោចអធ័ម។ហេតុការណ៍នេះបានកើតឡើង ឆ្នាំលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៥២និង១៥៣ក្នុងភូមិព្រៃទប់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀងកាលពីរសៀលថ្ងៃទី២០ ខែកក្ដដាឆ្នាំ២០២១។

បុរសខាងលើឈ្មោះ សុខ សឺង អាយុ ២៦ជា កម្មកររោងចក្រ រស់នៅភូមិត្រពាំងប្លុង  ខេត្តស្វាយរៀង ។បុរសម្នាក់នេះបានជិះម៉ូតូម៉ាកCB១៥០ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៥២និង១៥៣ ដោយប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន មិនពាក់មួកសុវត្ថិភាព ក៏រអិលដួលបោកក្បាលស្លាប់។សាកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕ដោយ៖រំដួល

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *