Featured ព័ត៌មានសង្គម សន្តិសុខ

ឆេះទូកដឹកបន្លែកណ្តាលសមុទ្រស្លាប់ម្នាក់១០នាក់ជួយសង្គ្រោះ

ព្រះសីហនុ៖ទូកដឹកបន្លែមួយគ្រឿងបានឆេះកណ្តាលសមុទ្រដោយសារតែធ្លាយទុយោប្រេងនិងបណ្តាលឱ្យស្លាប់ម្នាក់ឯ១០នាក់ទៀតបានជួយសង្គ្រោះ។ហេតុការណ៍នេះបានកើតឡើងនៅ ចន្លោះពីផែសហគមន៍ភូមិដើមថ្កូវសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ទៅផែ៥២ សង្កាត់១ ក្រុងព្រះសីហនុកាលពីជិត១១ព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។ទូកដឹកបន្លែដែលឆេះមាន ទំហំទទឹង៣,៤ម៉ែត្រ បណ្តោយ១៣ម៉ែត្រម្ចាស់ឈ្មោះ រ័ត្ន ឧត្តម ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅភូមិកោះរ៉ុងសន្លឹម។

ឧបទ្ទវហេតុនេះបណ្តាលឱ្យស្រ្តីម្នាក់ឈ្មោះ ហ៊ីង ស្រស់ អាយុ៥០ឆ្នាំស្លាប់ ខណៈ១០នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះទាន់ពេល តែបានបណ្តាលឱ្យរងបួសមនុស្ស៦នាក់។អ្នកបើកទូកបានប្រាប់ថា នៅលើទូករបស់ខ្លួនមានដឹកមនុស្សចំនួន១១នាក់ ស្រី៥នាក់ ។

ទូកបានចេញដំណើរពីផែសហគមន៍ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ទៅផែ៥២ ។លុះដល់កន្លែងកើតហេតុ ម៉ាស៊ីនបានធ្លាយទុយោប្រេង ប៉ះនឹងបំពង់ស៊ីម៉ាំងម៉ាស៊ីនទូក បណ្តាលឱ្យមានភ្លើងឆាបឆេះ រួចលិចតែម្តង៕ដោយ៖ដែនសមុទ្រ

rsc

Leave a Reply

Your email address will not be published. Required fields are marked *