Featured ព័ត៌មានសង្គម សុខាភិបាល

វ៉ាក់សាំងស៊ីណូហ្វាម១លានដូសទៀតដឹកពីចិនមកដល់កម្ពុជា

វ៉ាក់សាំងស៊ីណូហ្វាម របស់ចិន ចំនួន ១លានដូសបន្ថែមទៀត បានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា វ៉ាក់សាំងស៊ីណូហ្វាម ដែលដឹកមកដល់កម្ពុជានេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញការចាក់វ៉ាក់សាំងជាផែនការយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

មកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងសរុប ១៦លានដូសហើយ។ ក្នុងនោះប្រមាណ ១៥លាន ៧សែនដូស ជាវ៉ាក់សាំងជំនួយនិងទិញមកពីប្រទេសចិន។នៅក្នុងខែសីហាខាងមុខនេះ វ៉ាក់សាំង ៤លានដូសទៀតក៏នឹងដឹកពីចិនមកដល់កម្ពុជាផងដែរ។

វ៉ាក់សាំងដែលកម្ពុជាទទួលបាន គឺជាការសម្រេចផែនការរបស់កម្ពុជា ដែលរកវ៉ាក់សាំងឱ្យបាន ២០លានដូស ដើម្បីចាក់ជូនពលរដ្ឋប្រមាណ ១០លាននាក់។ប្រជាពលរដ្ឋកម្ពុជា សុទ្ធតែបានជ្រួតជ្រាបពីគុណតម្លៃវ៉ាក់សាំងក្នុងការជួយដល់សុខភាពរបស់ពួកគេ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕ដោយ៖មនោរម្យ

rsc

Leave a Reply

Your email address will not be published. Required fields are marked *