សន្តិសុខ

សមត្ថកិច្ចចាប់ចិន៤នាក់ករណី​ចាប់​ចិនដូចគ្នាមានគំនិតទុច្ចរិត

​ខេត្តព្រះសីហនុ​៖កម្លាំងនគរបាលក្រុងព្រះសីហនុកាលពី​រសៀល​ថ្ងៃទី​២២ខែកក្កដាបានចាប់ ជនជាតិចិនចំនួន៤នាក់ ពាក់ព័ន្ធ​ករណី​ចាប់​​ចិន​ដូចគ្នាក្នុងគំនិតទុច្ចរិត។

សមត្ថកិច្ចបានឱ្យដឹងថា កម្លាំង​នគរបាល បានទទួលព័ត៌មាន​ ​ថា មាន​ជនជាតិ​ចិន​មួយក្រុម បាន​ចាប់​ជនជាតិ​ចិន​ម្នាក់ ញាត់​ចូលក្នុង​រថយន្ត ម៉ាក ឡុងគ្រីស័រប្រាដូ នៅ​​លើផ្លូវ​ក្បែរ​កាស៊ីណូ ប៉ាវ​ទូស្ថិតក្នុងក្រុង​​ព្រះសីហនុ ​។បន្ទាប់ពី​ទទួលបាន​ព័ត៌មានរួចកម្លាំង នគរបាល​ ដេញតាម​រហូតដល់​​ផ្លូវ​បុរី គុជ​អាស៊ី ក្នុងសង្កាត់​៣ ទើប​ចាប់បាន​រថយន្ត ព្រមទាំង​ជនសង្ស័យ​ជា​ជនជាជនជាតិ​ចិន​៤ នាក់​ និង​រំដោះ​ជនរងគ្រោះ​ម្នាក់​ជា​ជន​ជាតិចិន​ដូចគ្នា​។

ជនសង្ស័យ​ជាបុរសទាំង ៤​នាក់ ឈ្មោះ LAI XING YONG អាយុ​៣២​ឆ្នាំ ​។ឈ្មោះ JIA YONG SHENG  អាយុ​៤៥ ឆ្នាំ ​ឈ្មោះ HUANG YOU TAO អាយុ​២៧ ឆ្នាំ ​ឈ្មោះ ZHANG KE WEI អាយុ​៣៦ ឆ្នាំ អ្នកទាំង៤ស្នាក់នៅ ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។

ជាមួយ​នោះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង រថយន្ត ១​គ្រឿង ម៉ាកឡុងគ្រីស័រប្រាដូ ពាក់ស្លាក​លេខ ភ្នំពេញ 2AZ-9381 ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​។ចំណែក​ជនរងគ្រោះឈ្មោះ ZHANG TAO  អាយុ ២៨​ឆ្នាំ ស្នាក់នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​​ព្រះសីហនុ​។ ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច បាន​កសាង​សំណុំរឿង បញ្ជូន​ទៅតុលាការបន្ត​នីតិវិធី​៕ដោយ៖ដែនសមុទ្រ

rsc

Leave a Reply

Your email address will not be published. Required fields are marked *