Featured ព័ត៌មានសង្គម សន្តិសុខ

ចាប់ឧក្រិដ្ឋជនគ្រឿងញៀន២នាក់និងវត្ថុតាងជាង៥០គីឡូក្រាម

ភ្នំពេញ៖សមត្ថកិច្ចចម្រុះបានស្រាវជ្រាវនិងឈានដល់ការបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿង ញៀនចាប់បានចំនួន២នាក់និងវត្ថុតាងជាង៥០គីឡូក្រាម។

ប្រតិបត្តិការនៅ៤ទីតាំងផ្សេងគ្នាក្នុងរាជធានីភ្នំពេញទី១ម្តុំផ្លូវលំ សង្កាត់ទួលសង្កែរ១ ខណ្ឌឬស្សីកែវ។ទី២ត្រង់ អតីតរោងចក្រទឹកដោះគោផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែរ១ ខណ្ឌឬស្សីកែវ។ទី៣នៅផ្ទះជួលភូមិទួលថ្លាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ និងទី៤ ផ្ទះដេ២ ផ្លូវបេតុង ភូមិក្រាំងធ្នង់ ខណ្ឌសសែនសុខ រាជធានីភ្នំពេញ។ នេះបើតាមរបាយការណ៍ចេញផ្សាយឱ្យដឹងនៅថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២១។

មន្ត្រីសមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១) សហការជាមួយនគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿង ញៀននេះ។

ជនសង្ស័យឈ្មោះ សាន ពិសិដ្ឋ  អាយុ ៣៧ ឆ្នាំ,ឈ្មោះ សុខ ពន្លក  អាយុ ៣០ឆ្នាំ ។ចាប់យកវត្ថុតាងចាប់បានគ្រឿងញៀនសរុបជាង ៥០គីឡូក្រាម-មេតំហ្វេតាមីន(ICE) ៣០កញ្ចប់ធំ ៤កញ្ចប់តូច ស្មើទម្ងន់ ជាង៣០គីឡូក្រាម-កេតាមីន២០កញ្ចប់ធំ ស្មើទម្ងន់ជាង ១៩គីឡូក្រាម ទូរសព្ទ ៣គ្រឿង-ម៉ូតូ ១គ្រឿង -រថយន្ត ១គ្រឿង ។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់  ៕ដោយ៖មនោរម្យ

rsc

Leave a Reply

Your email address will not be published. Required fields are marked *