ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

៧ខែចាប់ជនល្មើសជិត៨ពាន់នាក់និងគ្រឿងញៀនជាង៧៥៥គីឡូក្រាម

ភ្នំពេញ៖រយៈពេលជិត៧ខែសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានជាង៣ពាន់ករណីចាប់ជនល្មើសជិត៨ពាន់នាក់ និងគ្រឿងញៀនគ្រប់ប្រភេទចំនួនជាង៧៥៥គីឡូក្រាម។

របាយការណ៍របស់គណៈកម្មការទី៣នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនបានបង្ហាញថា ការអនុវត្តន៍ច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២១ បង្ក្រាបបាន៣.៤៣៣ករណី ចាប់មនុស្សចំនួន ៧.៦៨៦នាក់ ស្រី ៤៣១នាក់ (ជនបរទេស ១៤៤នាក់ ស្រី ១៤នាក់ មាន ៨សញ្ជាតិ)។

ជួញដូរ រក្សាទុកកែច្នៃ ចាត់ចែង ២២៥៧ករណីCAB ៤.៤២៣នាក់ ស្រី ២៩១នាក់និងដាំដុះ ៣០ករណីចាប់៩នាក់(ស្រី៥នាក់)។ប្រើប្រាស់១.១៤៦ករណីចាប់៣.២៥៤នាក់(ស្រី១៣៥នាក់)។អនុវត្ដន៍ដីកា៖២៤៦ដីកា ឃាត់២២៨នាក់(ស្រី៩នាក់)។

មន្រ្តីនៃគណៈកម្មការទី៣ បានបញ្ជាក់ថា គ្រឿងញៀនគ្រប់ប្រភេទមានទម្ងន់ ជាង៧៥៥គីឡូក្រាម និងកញ្ឆា ៥៧.៥២៣ដើម កញ្ឆាស្ងួត ជាង៩៩គីឡូក្រាម ។សម្ភារចាប់បានរថយន្ដ ៦១គ្រឿង ម៉ូតូ ១០១៥គ្រឿង ទូរសព្ទ ៣.២៥៤គ្រឿង ជញ្ជីង ១៦២គ្រឿង អាវុធខ្លី ២៦ដើម អាវុធវែង ១៩ដើមកែច្នៃ១៨ដើម។

ឃាត់ទុកទ្រព្យសម្បត្តិ៖ផ្ទះនិងដី២កន្លែង ក្នុងនោះមន្ទីរក៤ ផ្ទះនិងដី ១កន្លែង ផ្ទះគ្មានលេខ ផ្លូវលំ ភូមិអំបិល ឃុំចារ ស្រុកព្រៃក្បាស ខេត្តតាកែវ។ ស្នងការបន្ទាយមានជ័យ ផ្ទះនិងដី ១កន្លែង ភូមិអូរអំបិល ឃុំទួលពង្រ ស្រុកម៉ាឡៃ៕ដោយ៖ចំប៉ី

rsc

Leave a Reply

Your email address will not be published. Required fields are marked *