Featured ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

ជំនាញរកឃើញមេតាណុលជិត២ម៉ឺនលីត្រកំពុងចរាចរលើទីផ្សារ

ភ្នំពេញ៖អាល់កុលក្លែងក្លាយចំនួន៦២៩កានស្មើនឹង១៨.៨៧០លីត្រត្រូវមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំបង្ក្រាបបាននៅរាជធានីភ្នំពេញ ។

រូបភាពពី៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ ។

បន្ទាប់ពីបានទទួលករណីសង្ស័យលើការចរាចរអាល់កុលក្លែងក្លាយលើទីផ្សារកាលពីយប់ថ្ងៃទី២២ ខែកក្កដាមន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បានចុះអង្កេតតាមបណ្តោយផ្លូវ ៣៧១ លើមធ្យោបាយដឹកជញ្ជូនជាម៉ូតូកង់បី និងរថយន្តដឹកអាល់កុល។ ជាលទ្ធផលចាប់ បាន ម៉ូតូកង់បី៤គ្រឿង និងរថយន្តកូរ៉េ១គ្រឿង សរុបមានអាល់កុលចំនួន១១២កាន ស្មើនឹង៣.៣៦០លីត្រ។

នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បាន ចុះឆែកឆេរទីតាំងស្កុក ដោយមានការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញាបានចុះត្រួតពិនិត្យ ដកហូតនិងឃាត់ទុកបណ្តោះអាសន្ន មេតាណុល និងអេតាណុលសរុបចំនួន៦២៩កាន ស្មើនឹង ១៨.៨៧០លីត្រ នៅទីតាំងស្តុកទុកមួយកន្លែងស្ថិតក្នុងភូមិសាស្រ្តខណ្ឌខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ចចម្រុះសម្រេចបិទសៀលឃ្លាំងជាបណ្តោះ អាសន្ន ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕ដោយ៖មនោរម្យ

rsc

Leave a Reply

Your email address will not be published. Required fields are marked *