សន្តិសុខ

រថយន្តដឹកឥដ្ឋបើកចៀសគ្នាក្រឡាប់ចាក់ឥដ្ឋពេញប្រឡាយ

ភ្នំពេញ៖រថយន្តធំដឹកឥដ្ឋបានបើកចៀសគ្នាជាមួយរថយន្តបែនដឹកដីបណ្តាលឱ្យផ្អៀងធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើងចាក់ឥដ្ឋពេញក្នុងទឹក។គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅតាមផ្លូវលំអមមាត់ប្រឡាយក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ កាលពី រសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១។មុនកើតហេតុមាន រថយន្តធំដឹកឥដ្ឋបើក មកដល់កន្លែងកើតហេតុក៏មានរថយន្តបែនដឹកដីបើកមកពីមុខ។

ដោយសារផ្លូវចង្អៀតទើបបណ្តាលឱ្យរថយន្តដឹកឥដ្ឋចៀសគ្នាជ្រេកង់មួយជំហៀងបណ្តាលឱ្យផ្អៀងធ្លាក់ចូលក្នុងប្រឡាយក្រឡាប់ ចាក់ឥដ្ឋពេញទឹក។ក្រោយកើតហេតុរថយន្តបែន បានបើកចេញទៅបាត់។ម្ចាស់រថយន្តដឹកឥដ្ឋហៅរថយន្តមកស្ទូច យកទៅជួសជុល ៕ដោយ៖មនោរម្យ

rsc

Leave a Reply

Your email address will not be published. Required fields are marked *