ព័ត៌មានសង្គម មុខម្ហូប វប្បធម៌

ក្រសួង​បរិស្ថាន៖​ សម្លបុកត្រប់ ឬសម្លម្ទេសរបស់ជនជាតិព្នង

ភ្នំពេញ​៖​ បើ​យោង​តាម​ការបញ្ជាក់​ពី​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​បរិស្ថាន​ នៅរសៀល​ថ្ងៃ​ពុធ​ទី​១១​ ខែសីហា​ ឆ្នាំ​២០២១កន្លងទៅនេះ​ បានឱ្យដឹងថា​ សម្លបុកត្រប់ ឬសម្លម្ទេសរបស់ជនជាតិព្នង​ នៅប្រទេសកម្ពុជាមានអាហារក្នុងស្រុកឆ្ងាញ់ៗ ជាច្រើនប្រភេទ ដែលបងប្អូនយើងនៅតាមតំបន់នីមួយៗ និយមរៀបចំធ្វើទៅតាមប្រពៃណី ទំនៀមទម្លាប់ វប្បធម៌សាសនា និងផ្អែកលើធនធានដែលមានស្រាប់នៅក្នុងតំបន់។

នៅបែកឦសាននៃប្រទេសកម្ពុជាដែលមានជនជាតិដើមភាគតិចជាច្រើនរស់នៅ មានវប្បធម៌ ទនៀមទម្លាប់ និងប្រពៃណី សំបូរបែប ហើយការរៀបអាហាររបស់បងប្អូនជនជាតិភាគតិច គួរឱ្យចាប់អារម្មណ៍ចង់ទទួលទាន។ក្រសួង​បរិស្ថាន​ បានបញ្ជាក់បន្ថែមទៀតថា​ កញ្ញា ទុំ ជនជាតិដើមភាគតិចព្នង រស់នៅស្រុកកោះញែក ខេត្តមណ្ឌល ជាសមាជិកបណ្តាញសហគមន៍តំបន់ការពារធម្មជាតិខាងកើតទន្លេមេគ្គង រៀបចំអាហារពិសសមួយទទួលភ្ញៀវទៅលេងផ្ទះ។

សម្លបុកត្រប់ ឬសម្លម្ទេសមានគឿងផ្សំដូចជា ផ្លែត្រប់ ត្រប់ពុធញ៉ង ផ្លែម្រាស់ ស្លឹកម្ទេស និងផ្លែម្ទេស ស្បែកគោ ជីរណា ជីនាងលាក ប្រហុក និងអំបិល។ សម្លនេះឆ្ងាញ់ មានរស់ជាតិពិសេស តែហិរបន្តិចសម្រាប់បងប្អូនយើងមួយចំនួន៕សហការី

rsc

Leave a Reply

Your email address will not be published. Required fields are marked *