ព័ត៌មានសង្គម សេដ្ឋកិច្ច

ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្តព្រះវិហារ​បញ្ជាក់​ពី​ការងារ​ថែទាំ​,​ជួសជុល​,​និង​ស្ថា​នា​ផ្លូវ​-​ស្ពាន​

ព្រះវិហារ​៖​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​៨​ខែកុម្ភៈ​ឆ្នាំ​២០២០​ថា​សកម្មភាព​ការងារ​ថែទាំ​និង​ជួសជុល​ផ្លូវ​-​ស្ពា​របស់មន្ទីរសាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ដែលមាន​ដូចជា​៖

១,​ការងារ​សាងសង់​ស្ពាន​ផ្លូវជាតិ​លេខ​95​នៅ​ភូមិ​ឆែប​មួយ​ស្រុក​ឆែប​ខេត្តព្រះវិហារ​។​ក្រុមការងា​បន្ត​ចាក់ដី ធ្វើ​ផ្លូវ​ក្បាលស្ពាន អូរ​តាំងយូ​ប្រវែង 18​ម​។​២- ក្រុមការងារ​កាត់​ជួសជុល ផ្លូវជាតិ​លេខ​62 ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ចន្លោះ គ​.​ម 173+000 ដល់ គ​.​ម 174+000 និង​ចន្លោះ គ​.​ម 179+000 ដល់ គ​.​ម 180+200 ដែលមាន​ប្រវែង​សរុប 2.2​គ​.​ម​។​
​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​បាន​បន្តថា​ថ្ងៃនេះ បន្ត​ស្រោច​កៅស៊ូ ស្រទាប់ Prime Coat គ​.​ម 179+000 ដល់ គម 180+000 ចំពោះ​លទ្ធផល​ក្នុងថ្ងៃនេះ សម្រេចបាន 1,000​ម​។​៣- ការងារ​ថែទាំ​ផ្លូវជាតិ​លេខ 62 ក្នុង​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត​ថ្ងៃនេះ​បន្ត​ស្រោច​កៅស៊ូ​សៀ​ល​ស្នាម​ប្រេះ នៅ គ​.​ម​210+100 ដល់ គ​.​ម 211+000 ដែល​លទ្ធផល​ក្នុងថ្ងៃនេះ​សម្រេចបាន 380 ម៉ែត្រការ៉េ​។​

​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​បាន​សំ​ណូ​ពរ​សូម​ពុក​ម៉ែ​បង​ប្អួ​ន​ធ្វើដំណើរ​តាម​ដងផ្លូវ​ប្រកបដោយ សុខ​សុវត្ថិភាព​និង​សូម​អរគុណ​សន្តិភាព​៕ញ៉ែមសុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *