Featured ព័ត៌មានសង្គម សន្តិសុខ

ដាក់គុកស្ត្រីម្នាក់៧ឆ្នាំរឿងនាំក្មេងស្រីជាច្រើននាក់យកទៅលក់

ភ្នំពេញ៖សាលាឧទ្ធរណ៍ភ្នំពេញនៅព្រឹកថ្ងៃទី៨ ខែកញ្ញា បានប្រកាសសាលដីកាឱ្យស្ត្រីម្នាក់ដាក់ពន្ធនាគារ៧ឆ្នាំពីបទ នាំក្មេងស្រី១៥នាក់ទៅលក់ឱ្យបុរសជនជាតិចិនកាលពីឆ្នាំ២០១៧ដល់២០១៨។

ស្ត្រីដែលតុលាការសម្រេចឱ្យជាប់ពន្ធនាគារ៧ឆ្នាំនោះឈ្មោះ ស៊ុ សុគន្ធាអាយុ ៣៧ ឆ្នាំ។ស្ត្រីរូបនោះត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងឆ្នាំ២០១៩ហើយបានបញ្ជូនទៅតុលាការភ្នំពេញ។ តុលាការភ្នំពេញបាន ផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ៧ឆ្នាំនិងសងជំងឺចិត្តជនរងគ្រោះម្នាក់ៗ២០លានរៀលពីបទជួញដូរមនុស្ស។

ប៉ុន្តែស្ត្រីជាជនជាប់ចោទបានប្តឹងទៅសាលាឧទ្ទរណ៍ហើយមកដល់ពេលនេះក៏បានបើសវនាកាដោយសម្រេចតម្កល់ទុកសាលក្រមតុលាការភ្នំពេញដែលបានផ្តន្ទាទោស៧ឆ្នាំនោះឱ្យនៅដដែល៕ដោយ៖មនោរម្យ

rsc

Leave a Reply

Your email address will not be published. Required fields are marked *