Featured សន្តិសុខ

ដាក់គុកអ្នកលេងហ្វេសប៊ុក៧នាក់ម្នាក់ៗ១៨ខែពិន័យ២លានរៀល

ភ្នំពេញ៖តុលាការភ្នំពេញនៅព្រឹកថ្ងៃទី៩ ខែកញ្ញាឆ្នាំ ២០២១បានផ្តន្ទាទោសដាក់គុក៧នាក់ម្នាក់ៗ១៨ខែនិងពិន័យ២លានរៀលពីបទញុះញង់។

បុរសជាប់ចោទឈ្មោះ នូសុធាអាយុ៥៤ឆ្នាំ,ឈ្មោះរិនរដ្ឋ អាយុ ៣៣ ឆ្នាំ,ឈ្មោះរុន ចន្ធី អាយុ៣៦ ឆ្នាំ,ឈ្មោះ ម៉ៅ វីបុលអាយុ៣៨ឆ្នាំ,ឈ្មោះស៊ឹមសុភាអាយុ ៣៤ឆ្នាំ,ឈ្មោះ ពេជ្រ សំបូរអាយុ ៥៥ ឆ្នាំ និងឈ្មោះនាងសុឃុនអាយុ ៣៣ ឆ្នាំ។

លោកស្រីអ៊ុក រ៉េតគន្ធាចៅក្រមជំនុំជម្រះតុលាការភ្នពេញបានបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីនេះ, ពួកគេត្រូវបានជាប់ចោទពីបទ “ការញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” សរសេរសារបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកនិងLive ផ្សព្វផ្សាយព័ត៌មានប្រឌិតញុះញង់អុចអាលទាក់ទងនឹងបញ្ហាជំងឺកូវីដ១៩។

ទោះយ៉ាងណាក្តី, នាពេលសវនាការ កន្លងមកជនជាប់ចោទ ដែលមានវត្តមាននៅក្នុងបន្ទប់ជំនុំជម្រះ បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ពួកគេពួកគេខាងលើ៕ដោយ៖ចឹកឡេង

rsc

Leave a Reply

Your email address will not be published. Required fields are marked *