ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

អាល់កុលក្លែងក្លាយជិត១.០០០ប៊ីដុងត្រូវចាក់បំផ្លាញចោល

តាកែវ៖កម្លាំងនគរបាលខេត្តតាកែវកាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ បានចាក់បំផ្លាញចោលអាល់កុលក្លែងក្លាយចំនួន៩៤៤ប៊ីដុងបន្ទាប់ពីបង្ក្រាបនិងដកហូតបាន​ទីតាំង​ផ្សេងគ្នា​ ក្នុងស្រុក​គីរីវង់​។​

មន្ត្រីជំនាញបានឱ្យដឹងថា ទឹក​អាល់កុល​ក្លែងក្លាយ​ជាមេ​តា​ណុលដែល​បាន​ចាក់​បំផ្លាញចោល​ មាន​ចំនួន​៩៤៤​ប៊ីដុង​ស្មើ​នឹង​២៨.៣២០​លីត្រ បន្ទាប់ពីបង្រ្កាបបានកាលពី​សប្តាហ៍មុន។ការចាប់ទឹកអាល់កុលក្លែងក្លាយ នេះដោយផ្នែក​ជំនាញ​បន្ទាប់ពីបាន​ប្រទះឃើញ​រ៉ឺម៉ក​ម៉ូតូ​២​គ្រឿង​ កំពុងដឹក​ នៅតាម​​ផ្លូវជាតិ​២​ស្ថិតក្នុង​ភូមិ​ផ្សារ ឃុំ​ភ្នំ​ដិ​ន ស្រុក​គីរីវង់ ខេត្តតាកែវ​។

កម្លាំង​នគរបាល ជាមួយ​មន្ត្រី​សាខា​កាំកុងត្រូល​ប្រចាំ​ខេត្តតាកែវ ឃាត់និងរឹបអូសទឹក​អាល់​ក្លែងក្លាយ​​ចំនួន​២ទីតាំង​ផ្សេងគ្នា​ដែលមាន​តំណាង​ម្ចាស់​ទំនិញ​ឈ្មោះ ហុង ស្រី ម៉ាច និង​ឈ្មោះ ច័ន្ទ សុ​ណា មាន​ចំនួន​៩៤៤​ប៊ីដុង​ស្មើ​និង​២៨.៣២០​លីត្រ​យកទៅរក្សាទុក ហើយសម្រេចយកមកចាក់បំផ្លាញចោលតែម្តង៕ដោយ៖ដូនកែវ

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *