Featured សន្តិសុខ

អតីតមន្ត្រីម្នាក់ជាប់គុកជាង២ឆ្នាំរឿងដី១ពាន់ហិកតានៅមណ្ឌលគិរី 

ភ្នំពេញ៖តុលាការភ្នំពេញបានប្រកាសសាលក្រមឱ្យឈ្មោះសេង សុវណ្ណារ៉ាឱ្យជាប់គុក២ឆ្នាំ៦ខែពាក់ព័ន្ធរឿងដីប្រមាណ១ពាន់ហិកតាមនៅខេត្តមណ្ឌលគិរី។ឈ្មោះសេងសុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌និងបក្ខពួក៣នាក់ត្រូវចាប់ខ្លួនពាក់ព័ន្ធដីរដ្ឋប្រមាណ១ពាន់ហិកតានៅខេត្តមណ្ឌលគីរី។

ក្រោយមកនៅថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២០តុលាការបានឃុំខ្លួនដោយចោទពីបទសមគំនិតក្នុងអំពើធ្វើឱ្យប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ និងបទសម្លុតគំរាមកុំឱ្យដាក់ពាក្យបណ្តឹង ប្រព្រឹត្តនៅខេត្តមណ្ឌលគីរី កាលពីអំឡុងឆ្នាំ២០១៨ ដល់ឆ្នាំ២០២០។

ក្រោយពីឃុំខ្លួនជនជាប់ចោទសេងសុវណ្ណារ៉ានិងបក្ខពួក៣នាក់ត្រូវបានតុលាការភ្នំពេញបើកសវនាការសំណុំរឿងនេះ។មកដល់ព្រឹកថ្ងៃទី១៤កញ្ញា២០២១ តុលាការបានប្រកាសសាលក្រមឱ្យឈ្មោះសេងសុវណ្ណារ៉ាជាប់ពន្ធនាគារ២ឆ្នាំ៦ខែ។រីឯបក្ខពួក៣នាក់ទៀតឱ្យជាប់ពន្ធនាគារម្នាក់ៗ២ឆ្នាំ៕ដោយៈចឹកឡេង

rsc

Leave a Reply

Your email address will not be published. Required fields are marked *