Featured ព័ត៌មានសង្គម សន្តិសុខ

លិចទូកក្នុងសមុទ្របាត់ខ្លួនម្នាក់រហូតពេលនេះរកមិនទាន់ឃើញ

ព្រះសីហនុ៖អ្នកនេសាទម្នាក់បានបាត់ខ្លួននិងម្នាក់ទៀតត្រូវបានរកឃើញដោយសារលិចទូកនេសាទនៅស្រុកស្ទឹងហាវខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញាមានទូកនេសាទមួយគ្រឿងបានលិចនៅម្តុំចុងអូរប្រមាណ១០០ម៉ែត្រពីដីគោក ឃុំទំនប់រលក ស្រុកស្ទឹងហាវ ។ នៅលើទូកនេសាទមានមនុស្ស២នាក់ឪពុកនិកូន ឈ្មោះមាឃ សៀកអាយុ៤៧ឆ្នាំនិងឈ្មោះ ស៊ន មករា អាយុ១៤ឆ្នាំ បានបាត់ខ្លួនរកមិនទាន់ឃើញ ។

រហូតមកដល់រសៀលថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២១នគរបាលខេត្តព្រះសីហនុជាមួយកម្លាំងគណ:បញ្ជាការឯកភាពស្រុកស្ទឹងហាវនិងក្រុមមុជទឹកអង្គភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ជាមួយនោះមានក្រុមការងារក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដប៊ូត កម្ពុជា(G.T.V.C) ដឹកនាំដោយ ឧកញ៉ា ទៀ វិចិត្រ កំពុងបន្តរកជនរងគ្រោះឈ្មោះ ស៊ន មករា ដែលបានបាត់ខ្លួននោះ ៕ដោយ៖ដែនសមុទ្រ

rsc

Leave a Reply

Your email address will not be published. Required fields are marked *