សន្តិសុខ

សមត្ថកិច្ចបង្ក្រាប​​ទីតាំង​ល្បែង​អ៊ីនធឺណិត១កន្លែង​ចាប់ជនសង្ស័យ​​៧​នាក់

​ភ្នំពេញ​៖​កម្លាំងនគរបាល​ខណ្ឌ​ច្បារអំពៅ​កាលពី​រសៀល​ថ្ងៃទី​៩​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​បាន​បង្ក្រាប​ទីតាំង​ល្បែងភ្នាល់​បាល់​តាម​អ៊ីនធឺណិត​មួយកន្លែង​ស្ថិតនៅ​ផ្ទះ​លេខ​១១១​ផ្លូវ​លេខ​៣៥១​ភូមិ​តាងៅ​សង្កាត់​និរោធ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ ។

​សមត្ថកិច្ច អះអាងថា សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​១០​គ្រឿង កុំ​ព្យូ​រ​ទ័​រ​ចំនួន​១៦​គ្រឿង ទូរទស្សន៍​ចំនួន​៥ គ្រឿង​តុ​៨​កៅអី​ចំនួន​១០​និង​កង្ហា​៣​គ្រឿង​។​ចំពោះ​សម្ភារ​ទាំងនេះ​សមត្ថកិច្ច​បាន​យកមក​រក្សាទុក​នៅ​សាលាខណ្ឌ​ច្បារអំពៅ​បណ្តោះអាសន្ន​។​ដោយឡែក​មនុស្ស​ចំនួន​៧​នាក់​និង​ម៉ូតូ​១០​គ្រឿង​ត្រូវបាន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *