Featured សន្តិសុខ

ជំនុំជម្រះលើជប៉ុនម្នាក់រឿងជួញដូរគ្រឿងញៀនជិត២គីឡូក្រាម

 

ភ្នំពេញ៖តុលាការសាលាឧទ្ធណ៍កាលពីថ្ងៃទី១៥ កញ្ញា បានបើកការជំនុំជម្រះលើជនជាតិជប៉ុនម្នាក់ករណីជួញដូរគ្រឿងញៀនជិត២គីឡូក្រាម។មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា ជនជាប់ចោទជនជាតិជប៉ុនឈ្មោះ Nonaka Shunichi ភេទប្រុស អាយុ ៧៣ ឆ្នាំ ជាអ្នកទេសចរ ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៥កុម្ភៈឆ្នាំ ២០២០ ក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ករណីដឹកជញ្ជូនគ្រឿងញៀនជិត២គីឡូក្រាមពីកម្ពុជាទៅប្រទេសជប៉ុនហើយបញ្ជូនទៅតុលាការភ្នំពេញ។

នៅថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២០តុលាការភ្នំពេញបានកាត់ទោសជប៉ុនរូបនេះ ដាក់ពន្ធនាគារ រយៈពេល២៥ ឆ្នាំពីបទ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន។ក្រោយមកជនជាប់ចោទបានប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការភ្នំពេញទៅកាន់សាលាឧទ្ទរណ៍។

នៅថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ ២០២១សាលាឧទ្ទរណ៍បានបើកការជំនុំជម្រះលើបណ្តឹង របស់ជនជាប់ ចោទNonaka Shunichi ពាក់ព័ន្ធនឹងបទល្មើសដឹកជញ្ជូនគ្រឿងញៀន។ប៉ុន្តែបន្ទាប់ពីសវនាការសាលាឧទ្ធរណ៍បានកំណត់យកថ្ងៃទី២៨ខែកញ្ញាខាងមុខដើម្បីប្រកាសសាលដីកាដែលតុលាការភ្នំពេញកាត់ទោសឱ្យជប៉ុនរូបនេះជាប់ពន្ធនាគារ២៥ឆ្នាំនោះ៕ដោយ៖ចឹកឡេង

rsc

Leave a Reply

Your email address will not be published. Required fields are marked *