ព័ត៌មានសង្គម

ទេសរដ្ឋមន្ត្រីក្រើនរំឮកដល់ពលរដ្ឋកុំភ្លេចការពារខ្លួនពីជំងឺកូវីដ១៩

ព្រះវិហារ៖ ទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តព្រះវិហារ បានអំពាវនាវឱ្យពលរដ្ឋគ្រប់រូប ត្រូវបន្តអនុវត្តវិធានការ “៣កុំនិង៣ការពារ”ឱ្យជាប់ជាប្រចាំ និងកុំភ្លេច ពីការឆ្លងជំងឺកូវីដ១៩ បើទោះបីបានចាក់វ៉ាក់សាំងគ្រប់ៗគ្នាក៏ដោយ។

ការអំពាវនាវពីទេសរដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាស ប្រជុំឆ្លងការងារចាត់តាំង និងផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការងារឃោសនាបោះឆ្នោតឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អណត្តិទី៥ របស់គណបក្សខេត្ត នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ។

ទន្ទឹមនឹងនេះដែរ ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តនូវផែនការយុទ្ធសាស្រ្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ។ដោយចាក់ស្រោចវ៉ាក់សាំងដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋ កុមារ និងក្មេងវ័យជំទង់ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុ១៨ឆ្នាំ ។

ក្នុងនោះកំពុងដំណើរការចាក់ដូសជំរុញ ដូសទី៣ដល់មន្រ្តីរាជការ កងកម្លាំងជួរមុខប្រជាពលរដ្ឋ មានអាយុ ១៨ឆ្នាំឡើង បានជិត១០០ភាគ កុមារ និងវ័យជំទង់ អាយុ១២ ឆ្នាំដល់១៧ឆ្នាំ ចាក់បាន ប្រមាណ ៩០ភាគរយ។

ព្រមទាំងការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមាអាយុ៦ឆ្នាំ ដល់អាយុ១២ឆ្នាំ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ សំដៅការពារសុខុមាលភាព និងអាយុជីវិតប្រជាពលរដ្ឋបង្កើតភាពស៊ាំ ក្នុងសង្គមពន្លឿនការបើកសង្គម-សេដ្ឋកិច្ច និងដំណើរការសាលារៀនឡើងវិញ៕ដោយ៖សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *