ព័ត៌មានអន្តរជាតិ

​បន្ទាប់ពី​ភ្លើង​ឆេះ​ព្រៃ​ជំនន់​ទឹកភ្លៀង​កំពុង​វាយលុក​ទីក្រុង​ស៊ីដនី​

ព័ត៌មានអន្តរជាតិ​៖​ពេលនេះ​ទីក្រុង​ស៊ីដនី​នៃ​ប្រទេស​អួ​ស្ត្រា​លី​កំពុង​ទទួល​ការវាយប្រហារ​ដោយ​ជំនន់​ទឹកភ្លៀង​ដ៏​ខ្លាំង ដែល​គេ​មិនដែល​ជួបប្រទះ​ក្នុង​រយៈពេល​៣០​ឆ្នាំ​កន្លងទៅនេះ​។ ទីភ្នាក់ងារ​អាកាសធាតុ​អូស្ត្រាលី បានប្រកាសថា​ទឹកភ្លៀង​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​ក្នុង​រយៈពេល​៤​ថ្ងៃ​ជាប់ៗ​គ្នា​បាន​បង្កឱ្យមាន​ជា​ទឹកជំនន់ ហើយនឹង​អាច​គំរាម​ទៅដល់​អាយុជីវិត​មនុស្ស​ផងដែរ​។​

​មានផ្ទះ​ប្រមាណ​១០០.០០០​ខ្នង​គ្មាន​អគ្គិសនី​ប្រើប្រាស់​។​ប៉ុន្តែ​មួយផ្នែក​ទឹកភ្លៀង​នេះ​បាន​ជួយ​ដល់​ការ​ពន្លត់ភ្លើង​ដែល​នៅតែ​គំរាម​ប្រទេស​អូស្ត្រាលី​ដដែល​ពេលនេះ​កំពុងតែ​ឆេះ​នៅ​៣១​តំបន់​ក្នុង​រដ្ឋ​ញូ​សៅ​វែ​ល​។​ម្យ៉ាងវិញទៀត​ទឹកភ្លៀង​នេះ​ក៏បាន​រួមចំណែក​ដោះស្រាយ​ការខ្វះខាត​ទឹក​នៅ​តំបន់​មួយចំនួន​ដែល​ទទួលរង​នូវ​គ្រោះរាំងស្ងួត​ដ៏​យូរ​មកហើយ​នោះដែរ​៕Sky news

rsc

Leave a Reply

Your email address will not be published. Required fields are marked *