សន្តិសុខ

បញ្ជូនជនសង្ស័យម្នាក់និងគ្រឿងញៀនជិត១គីឡូទៅតុលាការ

តាកែវ៖សមត្ថកិច្ចខេត្តតាកែវនៅថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២១បានបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀននិងវត្ថុតាងជិត១គីឡូក្រាមទៅតុលាការ។សមត្ថកិច្ចបានឱ្យដឹងថា ជននេះឈ្មោះលិន តូច ភេទប្រុសអាយុ៤៧ឆ្នាំជនជាតិខ្មែរដែលកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤)ចាប់ខ្លួននៅម្តុំផ្លូវលេខ៣ ស្ថិតក្នុងភូមិក្រាំងត្បាល់ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវកាលពីថ្ងៃទី២៤ ខែកញ្ញា។

ក្នុងនោះចាប់បានវត្ថុតាង-ម្សៅសថ្លាសង្ស័យមេតំហ្វេតាមីន(ICE)ទម្ងន់៨៥៤,៣៦ក្រាម។ជនសង្ស័យ និងវត្ថុតាងត្រូវសមត្ថកិច្ចបានបញ្ជូនទៅតុលាការខេត្តតាកែវដើម្បីចាត់ការតាមនីតិវិធី ៕ដោយ៖ដូនកែវ

rsc

Leave a Reply

Your email address will not be published. Required fields are marked *