Featured ព័ត៌មានសង្គម សន្តិសុខ

ទីបំផុតនាង”ខ្ញុង”ត្រូវបានស្ថានីយ៍ទូរទស្សន៍CTNសម្រេចផ្អាកការងារហើយ

ភ្នំពេញ៖ លុយក៏ជំពាក់គេ ការងារក៏អស់ក្រោយផ្ទុះរឿងអាស្រូវផ្អើលទូទាំងប្រទេស កាលពីប៉ុន្មានថ្ងៃនេះ។តារាកំប្លែង ដ៏សម្បូរវោរហាសព្ទ អ្នកនាង ស្រេងសុកាន់ដា ហៅខ្ញុងត្រូវបាន ស្ថានីយ៍ទូរទស្សន៍CTN សម្រេចផ្អាកការសម្ដែងហើយ ។ នេះបើយោងតាម ការបញ្ជាក់ ពីលោក សុវណ្ណ ឫទ្ធីហៅ តាវ៉ិចទ័រផលិតករកម្មវិធីកម្សាន្ដ បានថ្លែង ប្រាប់អ្នកសារព័ត៌មាន នៅ រសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ។

លោក សុវណ្ណ ឬទ្ធី បានបញ្ជាក់ថា៖ រយៈកាលកន្លងមកនេះ ក្រុមហ៊ុនមិនមានការបញ្ឈប់អ្នកនាង ខ្ញុង នោះទេ ។ដោយទើប តែថ្ងៃនេះ គឺ អ្នកនាង ខ្ញុង តម្រូវឱ្យផ្អាកពីការសម្ដែងមួយរយៈពេលសិន។ចំពោះ ពាក្យ ចចាម អារាម ដែលថា៖ ក្រុមហ៊ុនបាន បញ្ឈប់អ្នកនាង ខ្ញុង នោះ គឺនៅមិនទាន់ច្បាស់នៅឡើយទេ ។ព្រោះ នៅមិនទាន់មាការលាយល័ក្ខជាអក្សមកពីថ្នាក់លើ។ការបញ្ជាក់របស់លោក តាវ៉ិចទ័រនាពេលនេះគឺបន្ទាប់ពីស្មារតីនៃកិច្ចប្រជុំថ្នាក់ដឹកនាំផ្នែកផលិតកម្ម នារសៀលនេះតែម្ដង។

គួរបញ្ជាក់ថា៖ កាលពីព្រឹកថ្ងៃទី១៧ខែតុលា ឆ្នាំ២០២១ នាងខ្ញុង បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ដោយនាង បានដើរទៅមុខនៅតុលាការរាជធានីភ្នំពេញ ។នាងនឹងដាក់ពាក្យបណ្ដឹង”ខ្លួនឯង”ខណៈបាន ជំពាក់បំណុល គេជាង៥៧ម៉ឺនដុល្លារ មានទាំងសែក និងគ្មានសែក ដោយសុំឱ្យម្ចាស់បំណុលទាំងអស់លើកលែងការប្រាក់ និងលើកដៃសុំពីមហាជនក្នុងម្នាក់១ដុល្លារដើម្បីចិញ្ចឹមកូនប្រសិនបើខ្លួនត្រូវជាប់ពន្ធធនាគារ។

មានមហាជនជាបន្តបន្ទាប់ បានវេរប្រាក់ទៅជួយអ្នកនាង “ខ្ញុង” ដោយនាងទទួលបានប្រាក់ចំនួន៥៦.៥៣៣ដុលា្លរ នៅក្នុងគណនីរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីកើតរឿងហេតុដូចខាងលើ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ។អ្នក នាងខ្ញុងត្រូវបានស្ថានីយទូរទស្សន៍ CTN សម្រេចផ្អាកការសម្ដែង មួយ រយៈពេលសិន៕សហការី

rsc

Leave a Reply

Your email address will not be published. Required fields are marked *