ព័ត៌មានសង្គម សេដ្ឋកិច្ច

កម្លាំងជំនាញគយចល័តចាប់ម៉ូតូអត់ពន្ធជិត១០០គ្រឿងនៅតាមទីតាំងលក់

ត្បូងឃ្មុំ​៖កម្លាំងសមត្ថកិច្ចជំនាញគយ​ច​ល័តតំបន់៦បានចាប់ម៉ូតូអត់ពន្ឋចំនួន៨៩គ្រឿង ស្ថិតនៅផ្សារមេ​មត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។

មន្ត្រីគយបានឱ្យដឹងថា ម៉ូតូអត់ពន្ធជាច្រើនប្រភេទដែល ត្រូវបាននាំចូលមកដាក់តាំងលក់នៅតាមផ្ទះចំនួន២៦ កន្លែង​ ត្រូវបានកម្លាំងចម្រុះ​ ដឹកនាំដោយលោក ព្រាប គារ៉ាត់ មេគយចល័តតំបន់៦​ ​ចុះឆែកឆេរតាមឃ្លាំង រកឃើញម៉ូតូអត់ពន្ធនាំចូលចំនួន ៨៩គ្រឿង  ។

បច្ចុប្បន្នវត្ថុតាងម៉ូតូទាំង៨៩ គ្រឿងនេះ ត្រូវបានមន្ត្រីគយចល័តដឹកជញ្ជូនយកទៅរកទុក​បណ្តោះអាសន្ន ផ្លូវជាតិលេខ៧ ឃុំក្រែក ស្រុកពញា​ក្រែក ដើម្បីអនុវត្តតាមនីតិវិធីគយនិង​រដ្ឋាករ​ ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *