ព័ត៌មានសង្គម សន្តិសុខ

បន្តរកបក្ខពួកក្រោយចាប់បាន៦នាក់និងគ្រឿងញៀនជាង២០០គីឡូ

ភ្នំពេញ៖កម្លាំងនគរបាលបានបន្តរកបក្ខពួកក្រុមឧក្រិដ្ឋជនបន្ទាប់ពីចាប់បានជនសង្ស័យចំនួន៦នាក់ពាក់ព័ន្ធដឹកគ្រឿងញៀនតាមទូកមកពីស្រុកថៃជាង២០០គីឡូក្រាម។សមត្ថកិច្ចបានឱ្យដឹងថា កាលពីលល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កម្លាំងនគរបាលស្រុកស្រែអំបិលបានចាប់ក្រុមជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ដែលបានដឹកឆ្លងដែន មកពីប្រទេសថៃ ចូលតាមច្រកចម្ការក្រោម ក្នុងឃុំស្រែអំបិល និងឃុំជ្រោយស្វាយ ដោយចាប់ជនសង្ស័យបានចំនួន៦នាក់។

សមត្ថកិច្ចបានបន្តថា គឿងញៀនដែលបង្រ្កាបបាននេះមានចំនួន៩កញ្ចប់ធំស្មើ២៣០គីឡូក្រាមដែលចំនួននេះដឹងបន្ទាប់យកចម្លើយពីជនសង្ស័យ។កម្លាំងប្រតិបត្តិការបានបន្តចុះពិនិត្យទូកបាអនមួយគ្រឿងដែលជនសង្ស័យបានដឹកជញ្ជូនយកមកពីទូកនោះតាមរយៈអូប័រតូចចល័តទៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។កម្លាំងនគរបាលបានបន្តរកបក្ខពួកក្រុមឧក្រិដ្ឋជនបន្ថែមទៀតដើម្បីយកមកចាត់ការតាមច្បាប់៕ដោយ៖មនោរម្យ

rsc

Leave a Reply

Your email address will not be published. Required fields are marked *