សន្តិសុខ

សមត្ថកិច្ចបញ្ជូនជនសង្ស័យ៥នាក់ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

កំពង់ឆ្នាំង៖ កម្លាំងនគរបាលខេត្តនៅថ្ងៃទី២៤បានបញ្ជូនជនសង្ស័យចំនួន៥នាក់ពាក់ព័ន្ធគ្រឿងញៀនជាមួយនឹងវត្ថុតាងចំនួន៨កញ្ចប់ដាវ៣ដើមទៅតុលាការ។ការចាប់ខ្លួនក្រុមនេះក្នុងភូមិអណ្តូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងនគបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀនខេត្ត,នគរបាលក្រុង​និងស្រុក​រលាប្អៀកាលពីថ្ងៃទី២៣ខែតុលាបាន​ចុះបង្ក្រាប​ករណីគ្រឿងញៀន។បុរសសង្ស័យ៥នាក់ដែលចាប់ខ្លួន៖​ឈ្មោះនឿនសុផាន់​ណាន់ អាយុ ១៨ ឆ្នាំ-ឈ្មោះ សិទ្ធ ពិសិដ្ឋអាយុ២៥ ឆ្នាំ-ឈ្មោះពេជ្រ រស្មី អាយុ២៥ ឆ្នាំ-ឈ្មោះកង វិចិត្រ អាយុ ២២ ឆ្នាំនិងឈ្មោះង៉ែត សុភីអាយុ ៣៩ឆ្នាំ។ជនទាំង៥នាក់រស់នៅស្រុករលាប្អៀរនិងក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ចដកហូតវត្ថុតាង រួមមានគ្រឿងញៀនចំនួន៦កញ្ចប់ ទូរសព្ទ៤គ្រឿង ម៉ូតូ២គ្រឿង និងដាវចំនួន៣ដើម។បច្ចុប្បន្ន ជនសង្ស័យ ទាំង៥នាក់ជាមួយ​វត្ថុតាង​ត្រូវ​សមត្ថកិច្ច កសាងសំណុំរឿង បញ្ជូន​ទៅតុលាការ​​ខេត្តដើម្បីចាត់ការ​តាម​ច្បាប់៕ដោយ៖យាយទេព

rsc

Leave a Reply

Your email address will not be published. Required fields are marked *