កីឡា ព័ត៌មានសង្គម

អភិបាលខេត្តគាំទ្រសកម្មភាពកីឡាដើម្បីសុខមាលភាពរបស់ពលរដ្ឋ

កំពង់ឆ្នាំង៖អភិបាលខេត្តកំពង់ឆ្នាំងលោកស៊ុន សុវណ្ណារិទ្ធិ ជាមួយលោកស៊ីវរុន សមាជិកក្រុមប្រឹក្សាខេត្ត។កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១លោកបានជួបសំណេះសំណាលជាមួយក្រុមកីឡាករ និងចុះកិច្ចព្រមព្រៀងរវាងកីឡាករជាមួយក្លិបបាល់ទាត់ឫទ្ធិសែន (Rithisen FC) ដោយមានការអញ្ជើញចូលរួមពីលោកឧកញ៉ា រស់ សុវណ្ណវាសនា ប្រធានកិត្តិយសក្លិប និងលោកសាន់ យូប្រធានក្លិបបាល់ទាត់ឫទ្ធិសែន។

ក្លិបបាល់ទាត់ឫទ្ធិសែនត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ក្នុងនាមជាក្លិបបាល់ទាត់មួយតំណាងឱ្យខេត្តកំពង់ឆ្នាំង។ចាប់តាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១១ ក្លិបបាល់ទាត់ឫទ្ធិសែនបានបោះជំហានជាបន្តបន្ទាប់ ចាប់ពីការប្រកួតកម្រិតភូមិភាគ រហូតដល់ការប្រកួតនៅលើកដំបូងរបស់កម្ពុជា។

ចន្លោះឆ្នាំ២០១១ ដល់មុនឆ្នាំ២០២០ ក្លិបត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ន ហើយចាប់ពីឆ្នាំ២០២០ ដោយមានការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង សប្បុរសជន និងមហាជន ក្លិបបាល់ទាល់ទាត់ឫទ្ធិសែនត្រូវបានដំណើរការឡើងវិញ។

បច្ចុប្បន្នក្លិបកំពុងរៀបចំក្រុមកីឡាករដើម្បីចូលរួមការប្រកួតបាល់ទាត់ពានរង្វាន់ថ្នាក់ជាតិ លំដាប់ទី២ រដូវកាលឆ្នាំ២០២១ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។នាឱកាសនោះលោកអភិបាលខេត្តកំពង់ឆ្នាំង បានប្រកាសគាំទ្រគ្រប់សកម្មភាពកីឡានៅក្នុងខេត្ត ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ យុវជនចៀសឆ្ងាយពីគ្រឿងញៀន និងអំពើឧបាយមុខផ្សេងៗ សង្គមជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើន។ ដើម្បីជាការលើកទឹកចិត្តដល់ក្លិបបាល់ទាត់ឫទ្ធិសែន គ្រូបង្វឹក និងក្រុមកីឡាករលោកបានឧបត្ថម្ភថវិកាចំនួន ១០លានរៀលដល់ក្លិប៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *