ព័ត៌មានសង្គម សេដ្ឋកិច្ច

​សមត្ថកិច្ច​ជំនាញ​ចាប់​រថយន្ត​ធំ​១​គ្រឿង​ដឹក​ដំឡូង​ពីលើ​ឈើ​ពីក្រោម​

ព្រះវិហារ​៖​កម្លាំង​សមត្ថកិច្ច​ផ្នែក​និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​រវៀង​បាន​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ស្រុក​បាន​ឃាត់​រថយន្ត​V1​មួយគ្រឿង​ដឹក​ដំឡូង​ពីលើ​ឈើ​ពីក្រោម​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ​ឡើយ​។​

​លោក ស៊ុ ស៊ី​វុត្ថា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង​បានឱ្យដឹងថា​ករណី រថយន្ត​ប្រភេទ​V-1​ម៉ាក់​Hyundia ពណ៌​ស​ជ្រុង​ពណ៌​ត្រួយ​ចេក​ស្លាក​លេខ​កំពង់ចាម​3A6742​ដឹក​ដំឡូង​មី​បង្កប់​ឈើ​ពីក្រោម​ចេញពី​ស្រុក​ជាំ​ក្សាន្ត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​62​។​រថយន្ត​នេះ​ត្រូវ​មន្ត្រីរដ្ឋបាល​ព្រៃឈើរ​វៀង​និង​អាវុធហត្ថ​ឃាត់​នៅ​ភូមិ​ជី​អោក​ឃុំ​រមណីយ​ស្រុក​រវៀង​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​១១​ខែកុម្ភៈ​ឆ្នាំ​២០២០​។​

​ពេលដែល​កំពុង​ឆែកឆេរ​ដែល​មិនទាន់​រកឃើញ​បទល្មើស​នោះ​ត្រូវបាន​អ្ម​ក​បើកបរ​គេចខ្លួនបាត់​។​ប​ច្ចុ​ប្បុន្ន​វត្ថុតាង​រក្សាទុក​នៅ​ទីស្នាក់ការ​សង្កាត់​រវៀង​ដើម្បី​រើ​ក្តារ​ដែល​កប់​ក្រោម​ដំឡូង​យក​វាស់វែង​និង​ចងក្រង​សំណុំរឿង​តាម​នីតិវិធី​នៃ​ច្បាប់រដ្ឋបាល​ព្រៃឈើ​៕សៅ​វ៉ាន់ឌី​

rsc

Leave a Reply

Your email address will not be published. Required fields are marked *