ព័ត៌មានសង្គម សុខាភិបាល

​ក្រុម​កា​ងារ​នារី​តាម​មន្ទីរ​ជុំវិញ​ខេត្ត​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ជូន​មន្ទីរពេទ្យ​

ព្រះវិហារ​៖​លោកស្រី​ចឹក​ហេង​អភិបាលរង​ខេត្តព្រះវិហារ​និង​ជា​ប្រធាន​គណៈកម្មការ​សមា​គន៍​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​ការអភិវឌ្ឍន៍​ខេត្ត​កាលពី​ទី​១១​ខែកុម្ភៈ​ឆ្នាំ​២០២០​។​

លោកស្រី​បាន​ដឹកនាំ​ក្រុមការងារ​អនុសាខា​សមា​គន៍​នារី​នៃ​សាលាខេត្ត​,​សាលាក្រុង​ព្រះវិហារ​,​មន្ទីរ​ព័ត៌មាន​,​មន្ទីរអប់រំ​យុវជន​និង​កីឡា​,​មន្ទីរ​ពាណិជ្ជកម្ម​,​មន្ទីរ​ទេសចរណ៍​,​មន្ទីរ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​,​មន្ទីរ​កិច្ចការនារី​,​មន្ទីរ​ផែនការ​,​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​,​។​

​ក្រុមការងារ​បាន​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ជូន​មន្ទីរពេទ្យបង្អែក​១៦​មករា​ខេត្ត​។​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​និង​បរិច្ចាគ​ឈាម​ក្នុងឱកាស​ទិវា​នៃ​សេចក្តីស្រឡាញ់​១៤​កុម្ភៈ​ឆ្នាំ​២០២០​ដើម្បី​ជួយសង្គ្រោះ​ដល់​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​ដល់​ជនក្រីក្រ​ដែល​ជួប​ការលំបាក​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក៏ដូចជា​បាន​ចូលរួមចំណែក​ជួយ​ដល់​សង្គម​លើ​ការងារ​មនុស្សធម៌។

លោកស្រីចឹកហេងអភិបាលរងខេត្តព្រះវិហារបានមានប្រសាសន៏បន្ថែមថាថ្ងៃទី១៤កុម្ភៈមិនមែនប្រពៃណីខ្មែរទេ។សុំយុវជនយុវនារីកុំភ្លើតភ្លើនយកប្រពៃណីបរទសមកប្រព្រិត្តអំពើមិនគប្បី។

ដូចនេះយើងប្រែក្លាយឱ្យទៅជាការគោរពស្រឡាញ់ឪពុកម្តាយនិងចូលរួមធ្វើអំពើល្អ.ដូចជាការបរិច្ចាកឈាមជូនអ្នកជំងឺដែលត្រូវការឈាមសង្គ្រោះជីវិតនេះវិញ៕ប៊ុនរ៉ា

rsc

Leave a Reply

Your email address will not be published. Required fields are marked *