ព័ត៌មានសង្គម សេដ្ឋកិច្ច

​សហគមន៍​កសិកម្ម​បញ្ចប់​ការសាងសង់​ម៉ាស៊ីនកិនស្រូវ​និង​សម្រាប់​ការ​វេច​ខ្ចប់​អង្ករ​

ព្រះវិហារ​៖​កាលពី​រសៀល​ថ្ងៃទី​១១​ខែកុម្ភៈ​ឆ្នាំ​២០២០​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​សហគមន៍​កសិកម្ម​ចំនួន​៥​នៅក្នុង​ស្រុក​ចំនួន ៣​។​

គឺ​ស្រុក​ឆែប​,​ស្រុក​ជ័យ​សែន​,​និង​ស្រុក​ជាំ​ក្សាន្ត​,​នៃ​ខេត្តព្រះវិហារ​បានបញ្ចប់​ការសាងសង់​ម៉ាស៊ីនកិនស្រូវ​ដោយ​ជោគជ័យ​១០០​ភាគរយ​និង​ការ​សម្រាប់​ការ​វេច​ខ្ចប់​អង្ករ​ដែល​បាន​កែច្នៃ​ដោយ​សហគមន៍​ផ្ទាល់​ដើម្បី​លក់​ទៅកាន់​ទីផ្សារ​នានា​។​

លោក​ពឹង​ទ្រី​ដា​បាន​បន្តថា​ការដែល​ទទួល​បានការ​គាំទ្រ​នេះ​គឺ​តាមរយៈ​កិច្ចសន្យា​នៃ​ការជួយ​សេវាកម្ម​ខាងក្រៅ​ស្តីពី​“​ការពង្រឹង​សមត្ថភាព​និង​ចំណេះដឹង​កសិករ​លើ​ខ្សែចង្វាក់​,​ការកែច្នៃ​,​ការ​ស្តុក​ស្រូវ​-​អង្ករ​ខេត្តព្រះវិហារ​”​ដែល​អនុវត្ត​ដោយ​អង្គការ​អ្នក​ក្សេត្រសាស្ត្រ​និង​ពេទ្យសត្វ​គ្មាន​ព្រំដែន​(AVSF)​សហភាព​សហគម​ន៍ក​សិ​កម្ម​ព្រះវិហារ​មានជ័យ​(PMUAC)​នៅក្នុង​ក្របខណ្ឌ​“​។​

​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​(ASPIRE)”​របស់​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​។​ខាងក្រោម​នេះ​ជា​បញ្ជីរាយនាម​ឈ្មោះ​សហគមន៍​កសិកម្ម​ទាំង​៥​ដែល​ទទួលបាន​ការសាងសង់​ម៉ាស៊ីនកិនស្រូវ​៖១,​សហគមន៍​កសិកម្ម​រំ​ដួល​សាមគ្គី​មានជ័យ​ម្លូព្រៃ​ពីរ​។

​២,​សហគមន៍​កសិកម្ម​អភិវឌ្ឍន៍​សាមគ្គី​សង្កែ​ពីរ​។​៣,​សហគមន៍​កសិកម្ម​ត​ស៊ូ​សែន​ជ័យ​។​៤,​សហគមន៍​កសិកម្ម​ពុទ្រា​សាមគ្គី​វឌ្ឍនៈ​មានជ័យ​។​៥,​សហគមន៍​កសិកម្ម ទឹក​ក្រហម​កែលំអ​ជីវភាព​៕ញ៉ែមសុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *