Featured សន្តិសុខ

នាំខ្លួនស្រ្តីថៃមកបើកកញ្ចប់គ្រឿងញៀនជិត២គីឡូក្រាម

ភ្នំពេញ៖មុនបិទការស៊ើបសួរនិងត្រូវបញ្ជូនទៅសវនាការនៅថ្ងៃទី៧ខែធ្នូតុលាការភ្នំពេញបានឱ្យមន្ត្រីពន្ធនាគារនាំខ្លួនស្ត្រីជាតិថៃម្នាក់មកបើកកញ្ចប់គ្រឿងញៀនជិត២គីឡូក្រាម។

សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីត្រូវចោទឈ្មោះ SINEE SAISUWAN  អាយុ ៦២ឆ្នាំជនជាតិ ថៃ កាន់លិខិត ឆ្លងដែន លេខAB3676188  ជាប់ចោទពីបទដឹកជញ្ជូនគ្រឿងញៀនមកពីប្រទេសម៉ាលី.ប្រទេសអេត្យូពី និងប្រទេសកូរ៉េខាងត្បូង ចូលមកប្រទេសកម្ពុជា។

ស្ត្រីរូបនេះត្រូវសមត្ថកិច្ចចាប់ខ្លួននៅអាកាសយានដ្ឋានអន្តជាតិភ្នំពេញ កាលពីរំលងអាធ្រាត្រចូលថ្ងៃទី១៥ ខែវិច្ឆឹកា ឆ្នាំ២០២១ហើយបានបញ្ជូនទៅតុលាការភ្នំពេញ។គួររំលឹកថា សមត្ថកិច្ចចាប់យកវត្ថុតាងរួមមានសារធាតុញៀនប្រភេទកូកាអ៊ីនទម្ងន់សុទ្ធ១គីឡូ និង៩៨៩ក្រាមដែលជនសង្ស័យបង្កប់លាក់ទុកនៅក្នុងបាតវ៉ាលីស៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *