Featured នយោបាយ ព័ត៌មានសង្គម

សម្ដេចតេជោ អញ្ជើញត្រឡប់ពីប្រទេសកូរ៉េ មកមាតុប្រទេសវិញរសៀលថ្ងៃនេះ

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានារសៀលថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២២បានអញ្ជើញដឹកនាំគណ:ប្រតិភូចាកចេញពីទីប្រទេសកូរ៉េវិលមកមាតុប្រទេសកម្ពុជាវិញដោយជោគជ័យ ។

ក្នុងកិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាព ISCPនិងមហាសន្និបាតនៃក្តីសង្ឃឹមមួយលាននាក់ដែលមានវាគ្មិនជាប្រមុខដឹកនាំ និងជាអតីតមន្រ្តីសំខាន់ៗមកពីបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក។វត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី លើទឹកដីសាធារណរដ្ឋកូរ៉េ គឺបានលើកស្ទួយ និងផ្សព្វផ្សាយនូវវិសាលភាពសន្តិភាពមិនត្រឹមតែសម្រាប់ឧបទ្វីបកូរ៉េទេ គឺទៅកាន់ពិភពលោកទាំងមូល។

ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ ដែលសម្តេចតេជោបានទទួលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២២ គឺជាមហាកិត្តិយសនិងមោទនភាពនៃកម្ពុជាទាំងមូល។ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ ដែលសម្តេចតេជោ ហ៊ុន សែន ទទួលបាននេះ គឺឆ្លើយតបការលះបង់ជីវិត ដើម្បីស្វែងរកសុខសន្តិភាពជូនប្រទេសកម្ពុជា ។សម្តេចតេជោ បានចំណាយពេលប្រមាណជិត៣ទសវត្សរ៍ ដើម្បីសម្រេចបាននូវក្តីសុបិន និងការស៊ូទ្រាំនិងការលំបាកសព្វយ៉ាង រួមទាំងការប្រថុយជីវិតនៅក្នុងកិច្ចដំណើរការនៃការកសាងសន្តិភាព៕

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *