ប្លែកៗ ព័ត៌មានសង្គម សន្តិសុខ

ពស់ថ្លាន់​ចាប់​រិ​ត​មេឆ្កែ​ឱ្យងាប់នៅជិត​មាត់​រូងភ្នំ​ក្រពើផ្អើល​ព្រះសង្ឃ​ចេញ​​ជួយសង្គ្រាះ

កំពត៖ពស់ថ្លាន់ដ៏ធំ១ក្បាលបានចាប់រិតមេឆ្កែនៅជិតមាត់រូងភ្នំក្រពើក្នុងស្រុកកំពង់ត្រាចផ្អើលព្រះសង្ឃចេញទៅជួយសង្គ្រាះតែយឺតពេលបន្តិចសត្វឆ្កែបានងាប់បាត់ទៅហើយ។

ព្រះតេជ្ជគុណគង់នៅវត្តភ្នំក្រពើមានសង្ឃដីកាឱ្យដឹងថា កាលពីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ខណៈពេលព្រះសង្ឃក្នុងវត្តកំពុងតែរៀនធម៌ស្រាប់តែឮសំឡេងឆ្កែស្រែករំពងភូមិនៅជិតមាត់រូងភ្នំ។ពេលនោះឆ្កែ​មេ​មួយ​ក្បាលត្រូវ​បាន​ពស់ថ្លាន់​​ទម្ងន់​ប្រហែល​១៥​គីឡូក្រាមបានចាប់​រួម​រិ​ត​យ៉ាង​ខ្លាំងធ្វើ​ឱ្យសត្វ​ឆ្កែ​ទន់​ឆ្អឹង​ងា​​ប់​​នៅ​ជិត​មាត់​រូងភ្នំ​ក្រពើស្ថិត​ក្នុងភូមិ​ព្រៃ​កឹ​ក ឃុំ​ប្រាសាទភ្នំ​ខ្យង ស្រុក​កំពង់ត្រាច ខេត្តកំពត​។

​ ភ្លាម​ៗ​នោះ ព្រះសង្ឃ​ក៏​និមន្ត​មក​ជុំ​គ្នា ហើយ​ក៏​បាន​​ចុះ​តាម​កាំជណ្ដើរទៅ​កាន់​មាត់​រូង​នោះ ស្រាប់តែ​ឃើញ​ពស់ថ្លាន់​មួយ​ក្បាល​យ៉ាង​ធំ កំពុង​តែ​រួមរឹត​មេ​ឆ្កែនោះងាប់បាត់ទៅហើយ​។ដោយ​ឃើញ​ហេតុការណ៍​ដ៏​កម្រ​នេះ ព្រះសង្ឃ​ក៏​បាន​យក​ដើម​ឬ​ស្សីបុក​សត្វ​ពស់ថ្លាន់​ដែល​កំពុង​រួមរឹត​​ឆ្កែ​នោះ។​មិនយូរ​ប៉ុន្មាន ពស់ថ្លាន់​ក៏​បាន​លា​ពី​ការ​រួមរឹត​ឆ្កែ​ហើយ​ពស់ថ្លាន់​បាន​លូន​ចូល​ទៅក្នុង​រូងភ្នំ​វិញ​បាត់​​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *