Featured ព័ត៌មានសង្គម វប្បធម៌ សន្តិសុខ

ផ្សឹកសង្ឃ​​​១អង្គរឿងរំលោភស្ត្រីម្នាក់ឱ្យមានផ្ទៃពោះ៤ខែរួចបញ្ជូនទៅតុលាការ

កំពង់ស្ពឺ​៖ក្រោយពីចាប់ផ្សឹកអតីតសង្ឃមួយអង្គករណីរំលោភសេពសន្ទវៈលើស្ត្រីម្នាក់ឱ្យមានផ្ទៃពោះ៤ខែនោះមកសមត្ថកិច្ចក៏បានបញ្ជូនខ្លួនទៅតុលាការ។

អ្នកភូមិបានឱ្យដឹងថា ក្រោយផ្ទុះរឿងអាស្រូវសង្ឃមួយអង្គនៅវត្តឥសីគិរីជុំករណីរំលោភសេពសន្ថវៈបណ្តាលឱ្យស្ត្រីម្នាក់មានផ្ទៃពោះ៤ខែនោះមកគណៈសង្ឃនៃថេរសភាសង្ឃខេត្តកំពង់ស្ពឺបានសម្រេចចាប់ផ្សឹកធ្វើឡើងកាលពីរសៀលថ្ងៃទី៦ កក្កដា២០២២ នៅវត្តដំណាក់ត្រាច ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

បុគ្គលនេះត្រូវបានគេ​ស្គាល់ឈ្មោះម៉ៅ​ សៀវ​បុត្រា​ថា​នុ​ន ​អាយុ៤១វស្សានៅ​វត្ត​ឥសី​គិរី​ជុំ ហៅ​វត្ត​ត្រពាំង​ប្ញស្សី​ ស្ថិត​ក្នុង​ឃុំ​ទឹកល្អក់ ​ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​។​បន្ទាប់ពីចាប់ផ្សឹកអតីត​​សង្ឃ​ដែល​ល្បី​ឆាន់​ស្រី​រហូត​មាន​ផ្ទៃពោះនេះ​​សមត្ថកិច្ច​និង​មន្ត្រី​មន្ទីរធម្មការ​បាន​កសាងសំណុំរឿងបញ្ជូន​​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​​ច្បាប់៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *