Featured ព័ត៌មានអន្តរជាតិ សន្តិសុខ

ឃាតករសារភាពថា “អង្កការពិសេស”បានកំណត់គោលដៅសម្លាប់ Shinzo Abe

អន្តរជាតិ៖ប៉ូលិសបាននិយាយថា ជនសង្ស័យជាឃាតករបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានសារភាពថា “អង្កាការពិសេស” បានកំណត់គោលដៅលើអ្នកនយោបាយរូបនេះព្រោះតែមានការខឹងសម្បារចំពោះ Abe។

មន្ត្រីប៉ូលិសជាន់ខ្ពស់នៅតំបន់ភាគខាងលិចនៃទីក្រុង Nara ជាកន្លែងដែលឃាតកម្មបានកើតឡើងនោះ បានដាក់ឈ្មោះជនសង្ស័យកាលពីថ្ងៃសុក្រទី៨ខែកក្កដាឆ្នាំ២០២២ថា ជនសង្ស័យឈ្មោះ Tetsuya Yamagami អាយុ៤១ឆ្នាំជាជនអត់ការងារធ្វើ និងជាអតីតកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន បានប្រើកាំភ្លើងធ្វើដោយដៃ។ក្រោយកើតហេតុត្រូវបានចាប់ខ្លួននៅនឹងកន្លែង ។

នោះជាការ អះអាង របស់ ជនសង្ស័យហើយបានកំណត់ថា កាំភ្លើងគឺត្រូវបានផលិតដោយដៃយ៉ាងច្បាស់ណាស់ ។បើទោះបីជាការវិភាគរបស់យើងកំពុងតែបន្តក៏ដោយ។ប៉ូលីសបានបន្តថា “វាមិនច្បាស់ទេថាតើ “អង្គការពិសេស” ដែលបានលើកឡើងដោយជនសង្ស័យពិតជាមានមែនឬយ៉ាងណា ដោយបន្ថែមថាការស៊ើបអង្កេតកំពុងបន្ត។

ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយជប៉ុនមួយចំនួនបានពណ៌នាថា អង្គការនេះ ជាក្រុមសាសនាជ្រុលនិយមមួយ។ទន្ទឹមនិងនោះ មន្ត្រីប្រដាប់អាវុធជប៉ុនបានចាប់ផ្តើមឆែកឆេរផ្ទះជនសង្ស័យក្រោយម៉ោង៥ ល្ងាចហើយបានរឹបអូសវត្ថុប្រើប្រាស់ដូចកាំភ្លើងធ្វើដោយដៃជាច្រើនផងដែរ៕Derm Rang

rsc

Leave a Reply

Your email address will not be published. Required fields are marked *