កម្សាន្ត

សុខភាព​តារា​ស្រី​ហុងកុង​ម្នាក់​កាន់តែ​យ៉ាប់យ៉ឺន​ក្រោយ​នាង​ព្យាយាម​សម្រក​ទម្ងន់​៨​គីឡូ​ក្នុងពេល​១​ខែ​

អន្តរជាតិ​៖​នាង​ដា​ដា​ចាន់​បាន​ធ្វើតាម​ដំបូន្មាន​របស់​អ្នកដឹកនាំ​រឿង​ដើម្បី​សម្រក​ទម្ងន់​៨​គីឡូក្រាម​ដើម្បី​សម្តែង​ជា​តួ​ស្រី​មាន​ផ្ទៃពោះ​នៅក្នុង​រឿង​“​អាថ៌កំបាំង​ជីវិត​របស់​ស្ត្រី​ជា​ម្តាយ​”​។​ប៉ុន្តែ​សុខភាព​របស់​នាង​កាន់តែ​យ៉ាប់យ៉ឺន​នៅពេល​នាង​មាន​ពេល​តែ​មួយខែ​ដើម្បី​ស្រក​ទម្ងន់​។​បន្ទាប់ពី​នាង​ត្រូវបាន​ផ្តល់​តួនាទី​សម្តែង​ក្នុង​ខ្សែភាពយន្ត​មួយ​ផ្សេងទៀត​។​

​យោងតាម​វេ​ប​សាយ​MingPao​បានឱ្យដឹងថា​នាង​ចាន់​អាយុ​៣០​ឆ្នាំ​និយាយថា​“​ខ្ញុំ​នឹងមិន​ធ្វើ​វា​ម្តង​ទៀតឡើយ​”​។​ក្នុង​ការតស៊ូ​ប្រជែង​នឹង​ពេលវេលា​នាង​បាន​លាតត្រដាង​ថា​នាង​ញ៉ាំ​អាហារ​តែមួយ​ពេល​ក្នុង​មួយថ្ងៃ​សូម្បីតែ​អាហារ​មួយពេល​នេះ​ក៏​នាង​កាត់បន្ថយ​ដែរ​។​ថ្វីបើ​ខ្វះ​កាល់​ឡូរី​ច្រើន​ក៏ដោយ​ក៏​នាង​នៅតែ​ធ្វើ​លំ​ហាត់ប្រាណ​យ៉ាង​ឧស្សាហ៍​ព្យាយាម​ហើយ​មិនយូរប៉ុន្មាន​នាង​បាន​ខាតបង់​តម្លៃ​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​រឿងនេះ​។​

តារា​ស្រី​រូបនេះ​ក៏មាន​បញ្ហា​សុខភាព​ម្តង​ដែរ​ក្នុង​ឆ្នាំ​២០១៧​នៅពេល​ស្ត្រេ​ស​ក្នុង​ការងារ​បានធ្វើឱ្យ​នាង​​វិលមុខ​។​អំពី​មូល​ហេតុដែល​ទទួលបាន​មេរៀន​ឈប់សម្រាក​អស់​មួយឆ្នាំ​ហើយ​នៅតែ​មិន​រាងចាល​នាង​ចាន់​និយាយថា​ជួនកាល​ការលះបង់​មាន​សារ​ខាន់​ណាស់​ដើម្បី​ធ្វើឱ្យ​ការសម្តែង​មើលទៅ​ជាក់ស្តែង​នៅលើ​អេក្រង់​៕​រស្មី​កម្ពុជា​

rsc

Leave a Reply

Your email address will not be published. Required fields are marked *