Featured នយោបាយ ព័ត៌មានសង្គម សន្តិសុខ

បណ្តេញសាន្ត ប៊ុ​ន​ធឿ​ននិងហ៊​ត ប៉ូ ហៅ​អធិរាជ​មហា​សាច់ចេញពី​បញ្ជាការដ្ឋាន​កង​អង្គរក្ស​

​ភ្នំពេញ៖សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជាកាលរសៀល​ថ្ងៃ​ទី​២១ សីហា២០២២​បាន​ចេញ​បញ្ជា​ឱ្យ​មេ​បញ្ជាការដ្ឋាន​កង​អង្គរក្ស​របស់​សម្តេចបណ្តេញ​លោក សាន្ត ប៊ុ​ន​ធឿ​ន ចេញពី​ក្របខណ្ឌ​កងទ័ព​។នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុ​ន​ហៀ​ង អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការដ្ឋាន​អង្គរក្ស បាន​ធ្វើ​លិខិត​គោរព​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​សុំ​លុបឈ្មោះ​លោក សាន្ត ប៊ុ​ន​ធឿ​ន និង​លោក ហ៊​ត ប៉ូ ហៅ​អធិរាជ មហា​សាច់​ ចេញពី​ក្រប​ខណ្ឌ​កង​យោធពលខេមរភូមិន្ទ។ ដោយសារ​ពួក​គេ​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​អង្គភាព និង​មានការ​ថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ ។តាម​លិខិត​របស់​បញ្ជាការដ្ឋាន​អង្គរក្សបាន​បង្ហាញ​ថា កន្លង​មក នាយទាហាន​ទាំង​២​រូប​នេះ តែងតែ​បង្កហេតុ​ធ្វើ​ឱ្យប៉ះពាល់​ដល់​កិត្តិយស​អង្គភាព និង​មានការ​ថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ អង្គភាព​បាន​ហៅ​មក​អប់​រំជា​ច្រើនលើក​ច្រើន​សារហើយដែរតែ​មិន​ព្រម​កែប្រែ ។ ដើម្បី​ជៀ​វាង​ការ​លំបាក និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អង្គភាព​ទៅ​ថ្ងៃក្រោយ​បន្ត​ទៀត នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុ​ន​ហៀ​ង ក៏​បាន​គោរព​សុំ​ការ​សម្រេច​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន ដើម្បី​លុបឈ្មោះ​នាយទាហាន​ទាំង​២​ខាងលើ​ចេញពី​ក្រប​ខណ្ឌ​កង​យោធពលខេមរភូមិន្ទ ។ចំណារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន  យល់ព្រម​សូម​សម្តេចទៀបាញ់បំពេញបែបបទបណ្តេញចេញ​ជា​បន្ទាន់ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២២ ។សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អម​ដោយសារ​ថា “​ចរិត​ពាល​របស់សាន្ត ប៊ុ​ន​ធឿ​ន ប្រាកដជា​មិន​អាច​កែប្រែ​បាន​ឡើយ។ ដើម្បី​ជួយ​ដល់ សាន្ត ប៊ុ​ន​ធឿ​ន និង​ប្រពន្ធ​កូន សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន បាន​ជួយ​លុយ​ដើម្បីសាន្ត ប៊ុ​ន​ធឿ​ន​ទិញ​ផ្ទះ​នៅ ថែម​ទាំង​ផ្តល់​លុយ​ឱ្យសាន្ត ប៊ុ​ន​ធឿ​ន ៥០០​ដុល្លារ​ក្នុង​មួយ​ខែ​តាំងពី​ឆ្នាំ​២០១៨​មក។សម្តេច​តេ​ជោ​ធ្លាប់​បាន​អប់រំ សាន្ត ប៊ុ​ន​ធឿ​ន កុំ​ឱ្យ​ស៊ីផឹក​ជេរ​បញ្ចោរ តែ​ចរិត​មនុស្ស​នេះ​កែ​មិន​ឡើង​ឡើយ ។ ដើម្បី​ចៀសវៀង​នូវ​ការ​យល់​ច្រឡំ​ណាមួយ​កើតឡើង ថ្ងៃនេះ​សម្តេច​តេ​ជោ បាន​បញ្ជា​ឱ្យ​មេបញ្ជាការ​អង្គរក្ស​ស្នើ​សុំ​បណ្តេញ សាន្ត ប៊ុ​ន​ធឿ​ន ចេញពី​ក្រប​ខ​ណ្ឌកងទ័ព​”។

សូម​ជម្រាប​ថា តាម​រយៈ​វី​ដេ​អូ​កំពុង Live បាន​បង្ហាញ​ថា លោក សាន្ត ប៊ុ​ន​ធឿ​ន ចាងហ្វាង​សារព័ត៌មាន SBT ផឹកស្រា និង​ប្រើ​ពាក្យអសុរស ព្រមទាំង​បោ​ក​កែវ បោ​​ក​ចាន រួច​ស្រែករ​កថា “​នរណា​ខ្លាំង លោ​ត​ចេញ​មក​” ។ នៅ​ក្នុង​វី​ដេ​អូ Live នោះ សាន្ត ប៊ុ​ន​ធឿ​ន ​ប្រើប្រាស់​ពាក្យ​សម្តី​អសុរ​ស​ ថែម​ទាំង​បោក​​កម្ទេ​ច​ចានចោល ដោយសារ​តែ​​ខឹង​រឿង​រក​ទិញ​ក្តាម​និងខ្យងស្រែយក​ទៅ​ក្លែមស្រា​មិន​បាន ដែល​វី​ដេ​អូ​ឃ្លី​ប​មួយ​នេះ ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​សម្តែង​ការ​ហួសចិត្ត​គ្រប់​គ្នា៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *