ព័ត៌មានសង្គម អប់រំ

នាយកសាលានិងសិស្សមានទំនាស់គ្នានៅក្រុងតាខ្មៅបានដោះស្រាយបញ្ចប់

ភ្នំពេញ៖វិវាទកើតឡើងរវាងនាយកសាលានិងសិស្សនៅក្រុងតាខ្មៅផ្អើលពេញហ្វេប៊ុកនោះត្រូវបានដោះស្រាយបញ្ចប់ដោយភាគីសងខាងទទួលបានលទ្ធផលចំនួន៤។គ្រូបង្រៀនម្នាក់បានឱ្យដឹងថា ករណីវិវាទរវាងសិស្សនិងនាយកវិទ្យាល័យហ៊ុន សែន សេរីភាពក្រុងតាខ្មៅខេត្តកណ្តាលផ្អើលពេញហ្វេប៊ុកពាក់ព័ន្ធសិស្សសរសេរលើអាវត្រូវបានដោះស្រាយបញ្ចប់ហើយកាលពីថ្ងៃទី១៦ខែកញ្ញាបន្ទាប់ពីអាណាព្យាបាលនិងសាលាបានជួបគ្នារួចមក។លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងកាលពីរសៀលថ្ងៃទី១៦ខែកញ្ញាថា ការជួបជុំរវាងគណៈគ្រប់គ្រងសាសាជាមួយអាណាព្យាបាលសិស្សនោះទទួលបានលទ្ធផលចំនួន៤។ទី១-មាតាបិតាសិស្សទទួលស្គាល់កំហុសនិងមិនមានការខឹងសម្បាឬប្តឹងផ្តល់លោកនាយកសាលាទេដោយសំណូមពរឱ្យលោកនាយកនិងអ្នកសារព័ត៌មានបញ្ឈប់ការចុះផ្សាយករណីនេះជាបន្តទៀត។

ទី២-ស្នើឱ្យនាយកសាលាកុំមានការគុំគួនធ្វើបាបដោយចេតក្តីអចេតនាក្តីឬដាក់បន្ទុកដល់កូនគាត់។ទី៣-លោកនាយកសាលាបានទទួលយកសំណូមពរនិងកែលម្អនិងសុំអធ្យាស្រ័យចំពោះទង្វើឆ្គាំឆ្គងរបស់លោកធ្វើលើសិស្សនិងទី៤-ភាគីទាំង២បានឯកភាពនិងស្រុះស្រួលគ្នាបញ្ចប់រឿងនេះដោយសន្តិវិធី៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *