ភ្នំពេញ៖ភ្ងាក់ផ្អើលទៀតហើយក្រោយតារាកំប្លែងនាង”ខ្ញុង”បានប្រកាសចែកផ្លូវគ្នា ជាមួយនឹងស្វាមី គឺនាយ”កៃដរ”ជាសាធារណៈបណ្ដាលឱ្យមហាជន សម្ដែងការសោកស្ដាយ អំពីការបែកបាក់គ្រួសារមួយនេះ។នៅថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២២នេះ នាង ខ្ញុង បានប្រកាសនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា នាងបានចែកផ្លូវគ្នានឹងស្វាមី នាយ កៃដរ ហើយ ក្រោមហេតុផលអាក់អន់ស្រពន់ចិត្តជាមួយគ្នា។នាងខ្ងុង៖ “ជីវិតមនុស្សម្នាក់ៗគ្រួសារនីមួយៗមិនដូចគ្នាទេ បើមិនទាន់ធ្លាក់លើគ្រួសារអ្នកសូមកុំសើចខ្ញុំ”។
តារាកំប្លែងស្រីរូបនេះ ក៏បានបង្ហោះទៀតថា “គ្មានអ្នកណាចង់បែកបាក់គ្រួសារនោះទេ”តាមរយៈការបង្ហោះទាំងអស់នេះជាហេតុនាំឱ្យមហាជន ចូលរួមសោកស្ដាយ និងលើកទឹកចិត្តឱ្យអ្នកនាង”ខ្ញុង”ខំប្រឹងតស៊ូទៅមុខទៀត ដើម្បីកូនប្រុសទាំង២នាក់៕សហការី
